ប្រាសាទ ដាវីន បញ្ចេញ​ស៊េរី​រូប​ថត​មួយ​ឈុត​បង្ហាញ​ថា នាង​មាន​ផ្ទៃពោះ​ហើយ

  • 2020-08-13 10:36:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​នេះ មាន​សិល្បការិនី​ខ្មែរ​ជា​ច្រើន​នាក់ បាន​ពពោះ​កូន​ដំបូង​របស់​ខ្លួន ដោយ​នៅ​ក្នុង​នោះ​តារា​ម៉ូដែល​ខ្ពស់​ស្រឡះ ប្រាសាទ ដាវីន ក៏​ជា​ម្នាក់​នៅ​ក្នុង​ចំណោម​នោះ​ដែរ។ នេះ​បើ​តាម​ ស៊េរី​រូប​ភាព​ជា​ច្រើន​សន្លឹក​ដែល ដាវីន បាន​បង្ហាញ​ប្រិយមិត្ត​នៅ​លើ​បណ្ដាញ​សង្គម​របស់​នាង។

ប្រាសាទ ដាវីន បាន​បញ្ចេញ​រូប​ភាព​ទាំង​នោះ ភ្ជាប់​ជាមួយ​សារ​ខ្លី​បញ្ជាក់​អាយុកាល​នៃ​គភ៌​របស់​នាង ថា​មក​ដល់​ពេល​នេះ ទារក​ក្នុង​ផ្ទៃ​មាន​វ័យ ៣៩ សប្ដាហ៍​ហើយ។ ប៉ុន្តែ​នាង​មិន​បាន​ឲ្យ​ដឹង​ឡើយ​ថា នោះ​ជា​ទារក​ប្រុស ឬ​ស្រី​ឡើយ។ ដំណឹង​នេះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​នាង ភ្ញាក់​ផ្អើល ដោយ​សារ​តែ​កន្លង​មក​ពួក​គេ​មិន​ដឹង​ថា ដាវីន មាន​គ្រួសារ​ហើយ​នោះ​ទេ។ យ៉ាង​ណា ហើយ​ពួក​គេ​បាន​ចូល​មក​ជួយ​អបអរ​តារា​ស្រី​រៀង​ៗ​ខ្លួន។

តាម​រូប​ខ្លះ​ដែល​ស្ថិត​នៅ​ក្នុង​ស៊េរី​តែ​មួយ គេ​បាន​ឃើញ​បុរសជនជាតិ​បរទេស​ម្នាក់​ឈរ​ថត​ជាមួយ ដាវីន ដែល​គេ​សង្ស័យ​ថា នោះ​ទំនង​ជា​ឪពុក​របស់​ទារក​ក្នុង​ផ្ទៃ​របស់ ប្រាសាទ ដាវីន នោះ​ហើយ។ ក្រៅ​ពី​ដាវីន សិល្បការិនី​ខ្មែរ​ផ្សេង​ដូច​ជា សួស វីហ្សា ជា ម៉ារី និង ម៉ាក សែន​សូនីតា ជា​ដើម ក៏​បាន និង​កំពុង​ពពោះ​ត្រៀម​ប្រសូត​បុត្រ​ដំបូង​សម្រាប់​ជា​ចំណង​ដៃ​នៃ​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ស្វាមី​ដែរ​។

រូបភាព៖ ហ្វេសប៊ុក ដាវីន(ក្រេឌីត៖ Photo City)

អត្ថបទ៖ ទារិកា