Casillas ទម្លាយ​ត្រង់​ៗ​ថា​ មានបំណងចង់ធ្វើ​ទីប្រឹក្សា​ឲ្យ​ Real

  • 2020-08-13 12:04:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Iker Casillas បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​សង្ឃឹម​ថា​ នឹង​បាន​ទៅ​ធ្វើ​ជា​ទីប្រឹក្សា​របស់​ Real Madrid នៅ​ពេល​ខាង​មុខ​​។

Casillas បាន​និយាយ​ថា​៖" ការ​ចរចា​រឿង​ហ្នឹង​ជា​មួយ​ Real Madrid មិន​ចេញ​ជា​លទ្ធផល​យ៉ាង​ណា​ទេ​ តែ​សង្ឃឹម​ថា​ខ្ញុំ​នឹង​អាច​ធ្វើ​ទីប្រឹក្សា​ឲ្យ​ក្លឹប​នេះ​បាន​ចុះ​។ ព្រោះ​ថា​កាល​ពី​ពេល​ខ្ញុំ​ចាក​ចេញ​ពី​ក្លឹប​នេះ​ ដូច​ជា​មិន​អស់​ចិត្ត​សោះ​ ព្រោះ​សុខៗ​មាន​ទំនាស់​យើង​ក៏​ចាក​ចេញ​។ "

អ្នក​ចាំ​ទី​នេះ​បាន​បន្ត​ថា​៖" យ៉ាង​ណា​មិញ​ រយៈ​ពេល​បី​ឆ្នាំ​កន្លង​ទៅ​ហើយ​ ទំនាក់​ទំនង​ខ្ញុំ​រវាង​នឹង​ប្រធាន​ក្លឹប​នេះ​ក៏​ល្អ​ឡើង​វិញ​ដែរ​ គាត់​ថែម​ទាំង​ហៅ​ខ្ញុំ​ត្រលប់​មក​វិញ​ទៀត​ផង​។ "

កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​និយាយ​ថា​ Casillas បន្ទាប់ពីឈប់​ធ្វើ​ជា​អ្នក​ចាំ​ទី​ នឹង​មក​ធ្វើ​ជា​ទីប្រឹក្សា​ឲ្យ​ Real វិញ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី