ល្ហិចល្ហៀង​ថា​ Courtois នឹង​ត្រូវ​​ដំឡើង​ជា ​អ្នក​ចាំ​ទី​ពាក់អាវ​លេខ​​១ នៅ​រដូវ​កាល​ក្រោយ

  • 2020-08-13 12:23:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid អាច​នឹង​ដំឡើង​កីឡាករ​ Thibaut Courtois ជា​អ្នក​ចាំ​ទី​ពាក់​អាវ​លេខ​១ ​នៅ​រដូវ​កាល​ក្រោយ​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca ។

Courtois ធ្លាប់​ត្រូវ​បាន​ក្លឹប​ខាងលើ​ចង់​ដំឡើង​ឲ្យ​ក្លាយ​ជា​ អ្នក​ចាំ​ទីពាក់​អាវ​លេខ​១ ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​មុន​ តែ​ខាង​ La Liga មិន​ឯក​ភាព​។

យ៉ាង​ណា​ចំពោះ​លើក​នេះ​ Real សង្ឃឹម​ថា​នឹង​អាច​ដំឡើង​គេ​បាន​ នឹង​គ្រោង​ប្រកាស​ជា​ផ្លូវ​ការ​នៅ​រដូវ​កាល​ខាង​មុខ​នេះ​។

Courtois បាន​មក​លេង​នៅ​ Real Madrid ជា​អ្នក​ចាំ​ទី​ពាក់​អាវ​លេខ១៣​ តាំង​ពី​ឆ្នាំ​២០១៨ ដោយ​គ្រោង​នឹង​បញ្ចប់​កុងត្រា​ទៅ​វិញ​នៅ​ឆ្នាំ​២០២៤ខាង​មុខ​៕​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម