Ozil ដាច់​ខាត​មិន​កាត់​ប្រាក់​ខែ​ឲ្យ​ក្លឹប​ ទោះ​មួយ​អាទិត្យ​រក​បាន​ជាង​កន្លះ​លាន​ដុល្លារ

  • 2020-08-13 13:31:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Arsenal កីឡាករ​ Mesut Ozil បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្នុង​នាម​ជា​កីឡាករ​ គេ​ចង់​ជួយ​ណាស់​ តែ​ទាល់​តែ​មើល​ឃើញ​ថា​ក្លឹប​ និង​ស្ថាប័ន​បាល់ទាត់​ទាំង​មូល​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយ​សារ​​កូវីដ-១៩​នេះ​មែន​។

Ozil បាន​និយាយ​ថា​៖" ក្នុង​នាម​ជា​កីឡាករ​ យើង​ចង់​ជួយ​ណាស់​ក្នុង​ពេល​លំបាក​នេះ​ តែ​ទាល់​តែ​និយាយ​ពី​ហេតុ​ផល​ឲ្យ​ច្បាស់​លាស់​សិន​ តែ​ម្នាក់​ៗ​ព្រម​ទាំង​ដឹង​ថា​មាន​រឿង​មិន​ទាន់​ច្បាស់​លាស់​ និង​ចម្ងល់​ច្រើន​ណាស់​ លើ​រឿង​​កាត់​ប្រាក់​ខែ​។ "

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ថា​៖" ប្រសិន​បើ​ច្បាស់​ថា​ ក្លឹប​ និង​ស្ថាប័ន​បាល់ទាត់​នឹង​មាន​បញ្ហា​លុយកាក់​មែន​ ខ្ញុំ​សុខ​ចិត្ត​បរិច្ចាគ​ និង​កាត់​ប្រាក់​ខែ​ឲ្យ​ច្រើន​ជាង​គេ​ តែ​នេះ​សុខៗ​ធ្វើ​អញ្ចឹង​មិន​ដឹង​ជា​យក​លុយ​ទៅ​ណា​ទេ​។ ខ្ញុំ​នៅ​មាន​គ្រួសារ​ត្រូវ​មើល​ថែ​ ហើយ​ជួយ​អ្នក​ដែល​គេ​លំបាក​មែន​។ ខ្ញុំ​ដឹង​ថា​និយាយ​វា​មិន​ល្អ​ទេចំពោះ​ខ្ញុំ​ តែខ្ញុំ​អត់​ខ្លាច​នឹង​និយាយ​អ្វី​ ដែល​ត្រឹម​ត្រូវ​ទេ​។ "

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ខែ​មេសា​ ឆ្នាំ​២០២០​​ កីឡាករ​និង​បុគ្គលិក​របស់​ Arsenal ឯក​ភាព​កាត់​ប្រាក់​ខែ​ ១២.៥%​ ជួយ​ក្លឹប​ដោយសារតែមាន​វិបត្តិ​ហិរញ្ញវត្ថុ​ ក្នុង​កំឡុង​ពេល​កូវីដ-១៩​ ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី