Son ស៊ុត​យ៉ាង​ម៉េច បាន​ជាប់​ជា​គ្រាប់​បាល់​ល្អ​ប្រចាំ​រដូវ​កាល​របស់ PL?

  • 2020-08-13 14:11:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រាប់​បាល់​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​កីឡាករ Son Heung-Min ប៉ះ​នឹង​ក្លឹប Burnley កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១៩ ជាប់​ជា​គ្រាប់​បាល់​ល្អ​ជាង​គេ​ប្រចាំ​រដូវ​កាល២០១៩/២០។

គ្រាប់​បាល់​មួយ​នេះ​កើត​ចេញ​ពី​ការ​អូស​បាល់​តែ​ម្នាក់​ឯង​របស់​ ខ្សែ​ប្រយុទ្ធ​អាស៊ី​រូប​នេះ ចេញ​ពី​ទឹកដី​របស់​ក្លឹប Tottenham Hotspur ហើយ​រត់​បាន ៧១.៤ម៉ែត្រ ក្នុង​រយៈពេល ១១វិនាទី មុន​នឹង​ស៊ុត​បញ្ចូល​ទី។

កាល​នោះ Spurs លត់​ Burnley ដល់​ទៅ ៥-០។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​រដូវ​កាល​ឆ្នាំ​២០១៩/២០នេះ​ Son ចូល​រួម​លេង​បាន​ ៤១​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ១៨​គ្រាប់​៕

ខាង​ក្រោម​នេះ​ជា​វីដេអូ​គ្រាប់​បាល់​៖

អត្ថបទ៖ ហ៊ីម រស្មី