FBI ​របស់​អាមេរិក​​ចូលរួម​ស៊ើប​អង្កេត​ការ​ផ្ទុះ​ដ៏​មហិមា​នៅ​បៃរូត ប្រទេស​លីបង់​

  • 2020-08-14 04:09:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ FBI នឹង​ចូលរួម​ជាមួយ​អ្នក​ស៊ើប​អង្កេត​ដទៃ​ទៀត​ដើម្បី​រក​មូលហេតុ​នៃ​ការ​ផ្ទុះ​កំពង់ផែ​ដ៏​ធំ​ដែល​បាន​បំផ្លាញ​ទីក្រុង​បៃរូត​ ប្រទេស​លីបង់​។​

ការ​ផ្ទុះ​ដ៏​ធំ​នៅ​កំពង់​ផែ​បៃរូត​កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា​បាន​ សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​១៧១ នាក់ ជា​ច្រើន​ពាន់​នាក់​រង​របួស​ និង​រាប់​សែន​នាក់​ផ្សេង​ទៀត​កំពុង​គ្មាន​ទី​ជំរក​។​ អាជ្ញាធរ​សង្ស័យ​ថា​ការ​ផ្ទះ​ដ៏​មហិមា​នេះ​ផ្ដើម​ចេញ​ពី​ការ​ស្តុក​ទុក​សារធាតុ​គីមី​ងាយ​នឹង​ផ្ទុះ​ហួសហេតុ​នៅ​ក្នុង​ខ្លាំង​។

យ៉ាង​ណា​ក៏​មាន​ការ​សង្ស័យ​ថា​វា​គឺ​ជា​ផែនការ​បំផ្ទុះ​ ឬ​អំពើ​ភេរវកម្ម​ពី​ក្រុម​ណា​មួយ​ផង​ដែរ ធ្វើ​ឲ្យ​លីបង់​បាន​អញ្ជើញ​ក្រុម​ស៊ើប​អង្កេត​អន្តរជាតិ​ និង​ FBI របស់​អាមេរិក​ចូលរួម​ក្នុង​បេសកកម្ម​ស្វែង​រក​ការ​ពិត​ ដើម្បី​បើក​វាំងនន​ខ្មៅ​៕

ប្រភព៖ CNN   ប្រែសម្រួល៖ សៀនហួរ