រថយន្តមួយទឹកកាន់តែមានភាពពេញនិយមសម្រាប់គ្រួសារដែលមានជីវភាពធូធារ ភាពពេញនិយមនេះបានធ្វើឲ្យតម្លៃឡានមួយទឹកដូចជា Lexus, Prius, Highlander, Camry ហ៊ាក់មានតម្លៃថ្លៃគួរសមនិងឡានថ្មីស៊េរីទំនើបឡើយ។ យ៉ាងណាមិញ Sabay សង្កេតឃើញថា Lexus RX មួយទឹកនៅស្រុកខ្មែរមានអ្នកជិះច្រើនក្នុងចំណោមរថយន្តមួយទឹកផ្សេងទៀត។
ខាងក្រោមនេះជាតម្លៃឡាន Lexus មួយទឹក ៤ម៉ូដែល មានខ្លះតម្លៃមិនចាញ់ឡានខ្លាញ់គោ៖
Lexus RX350(ពណ៌ស)
- (ស៊េរី ២០១០)Full Option៖ តម្លៃខ្ទង់ ៦០ ០០០ ដុល្លារ
- ម៉ាស៊ីន៖ V6 ប្រភេទសាំង
- ចង្កឹះលេខ៖ ៦ វគ្គស្វ័យប្រវត្តិ
- កម្រិតស៊ីសាំង៖ ១៣ លីត្រ (ផ្លូវក្រុង) ៩,៤លីត្រ (ផ្លូវឆ្ងាយ)
Lexus RX400h(ពណ៌ស)
- (ស៊េរី ២០០៦) Half full៖ តម្លៃខ្ទង់ ៣៨ ០០០ ដុល្លារ
- (ស៊េរី ២០០៦) Full Option៖ តម្លៃខ្ទង់ ៤០ ០០០ ដុល្លារ
- ម៉ាស៊ីន៖ V6 ប្រភេទ Hybrid
- ចង្កឹះលេខ៖ ស្វ័យប្រវត្តិ
- កម្រិតស៊ីសាំង៖ ៨,៤ លីត្រ (ផ្លូវក្រុង) ៩,៤លីត្រ (ផ្លូវឆ្ងាយ)
Lexus RX330(ពណ៌ស)
- (ស៊េរី ២០០៦) Half full៖ តម្លៃប្រហែល ៣៥ ០០០ ដុល្លារ
- (ស៊េរី ២០០៦) Full Option៖ តម្លៃប្រហែល ៣៧ ០០០ ដុល្លារ
- ម៉ាស៊ីន៖ V6 ប្រើសាំង
- ចង្កឹះលេខ៖ ៥វគ្គ ស្វ័យប្រវត្តិ
- កម្រិតស៊ីសាំង៖ ១៤ លីត្រ (ផ្លូវក្រុង) ៩,៨លីត្រ (ផ្លូវឆ្ងាយ)
Lexus RX330(ពណ៌ស)
- (ស៊េរី ២០០៤) Half Full ៖ តម្លៃប្រហែល ៣៤ ០០០ ដុល្លារ
- (ស៊េរី ២០០៤) Full Option៖ តម្លៃប្រហែល ៣៥ ០០០ ដុល្លារ
- (ស៊េរី ២០០៥) Half Full ៖ តម្លៃប្រហែល ៣៦ ០០០ ដុល្លារ
- ម៉ាស៊ីន៖ V6 ប្រើសាំង
- ចង្កឹះលេខ៖ ៥វគ្គ ស្វ័យប្រវត្តិ
- កម្រិតស៊ីសាំង៖ ១៤ លីត្រ (ផ្លូវក្រុង) ៩,៨លីត្រ (ផ្លូវឆ្ងាយ)
Lexus RX300(ពណ៌ស)
- (ស៊េរី ២០០១) ៖តម្លៃប្រហែល ១៧ ៥០០ ដុល្លារ
- (ស៊េរី ២០០២) ៖តម្លៃប្រហែល ១៩ ៥០០ ដុល្លារ
- ម៉ាស៊ីន៖ V6 ប្រភេទសាំង
- ចង្កឹះលេខ៖ ៤ វគ្គស្វ័យប្រវត្តិ
- កម្រិតស៊ីសាំង៖ ១៣,៨ លីត្រ (ផ្លូវក្រុង) ១១លីត្រ (ផ្លូវឆ្ងាយ)
**បញ្ជាក់ ៖ តម្លៃខុសគ្នាចន្លោះពី ១ពាន់ ទៅ ២ពាន់ដុល្លារអាស្រ័យលើពណ៌ពេញនិយម អាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ តម្លៃទីផ្សាក្នុងស្រុក៕
អត្ថបទ៖ ម៉េងងី