មុន​នឹង​កាន់​កាមេរ៉ា​ទំនើប​ ចាំ​បាច់​ត្រូវ​ចេះ​បី​មុខ​ងារ​​​នេះ​ ទើប​ថត​រូប​បាន​ស្អាត!

  • 2020-08-18 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​មែន​ឲ្យ​តែ​មាន​លុយ​ទិញ​កាមេរ៉ា​ទំនើប​ ចាប់​ពី Canon EOS 650​ ឡើង​ទៅ​ អ្នក​អាច​ថត​រូប​បាន​ស្អាត​នោះ​ទេ។ តាម​ពិត​ទៅ​ កាមេរ៉ា​ប្រភេទ​អាជីព​ (Professional)​ ពិបាក​ថត​ជាង​កាមេរ៉ា​ឌីជីថល​តូច​ៗ​ទៅ​ទៀត​ បើ​អ្នក​មិន​បាន​ដឹង​ពី​មុខងារ​មួយ​ចំនួន​ទេ​នោះ។ ក្នុង​ចំណោម​មុខងារ​សំខាន់​ៗ​ជា​ច្រើន​ បើ​អ្នក​អាច​ចេះ​តែ​បី​ខាង​ក្រោម​នេះ​ វា​ល្មម​នឹង​ជួយ​ឲ្យ​អ្នក​ថត​រូប​បាន​ស្អាត​មិន​ខាន។

 camera

 Aperture

Aperture​ (AV​ សម្រាប់​កាមេរ៉ា​ Canon)​ គឺ​សំដៅ​លើ​ទំហំ​នៃ​ប្រហោង​ Len​ ដែល​អនុញ្ញាត​ឲ្យ​ពន្លឺ​រត់​ចូល​ទៅ​ក្នុង​កាមេរ៉ា។ Aperture​ ត្រូវ​បាន​គណនា​ជា​ (f/16), ​f/11, ​f/8.0, ​f/5.6, f/4.0, ​f/2.8, ​f/2.0 ​ឬ​ f/1.8។ Aperture ​កាន់​តែ​តូច​ (ឧ.​ f/1.8 )​ ទំហំ​នៃ​ប្រហោង​ Len​ កាន់​តែ​ធំ។

 *** ទំហំ​នៃ​ប្រហោង​ Len​ ធំ​ ឬ​ Aperture ​កាន់​តែ​តូច​ (ឧ. f/1.8)​ ពន្លឺ​ដែល​រត់​ចូល​ក្នុង​កាមេរ៉ា​កាន់​តែ​ច្រើន​ ធ្វើ​ឲ្យ​រូប​​ភាព​របស់​អ្នក​កាន់​តែ​ភ្លឺ (មើល​​រូប​​ខាង​​ក្រោម)។

 aperture

 Shutter Speed

Shutter Speed​ (TV សម្រាប់​កាមេរ៉ា​ Canon​)​ គឺ​ជា​រយៈពេល​ដែល​ Sensor ​ក្នុង​កាមេរ៉ា​ចាប់​យក​រូប​ភាព។ Shutter Speed​ ត្រូវ​បាន​គណនា​ជា​រូប​មួយ​សន្លឹក​ក្នុង​វិនាទី​ ឧ.​ 1/1000s, ​1/500s,​ 1/250s,​ 1/125s,​ 1/60s,​ 1/30s,​ 1/15s,​ 1/8s,​ 1/4s,​ 1/2s,​ ឬ1s។ ល្បឿន​កាន់​តែ​លឿន​គឺ​វិនាទី​កាន់​តែ​ខ្ពស់​ (ឧ.​1/1000s)។

 *** Shutter Speed​​ កាន់​តែ​យូរ​ (ឧ.1/2s) ​រូប​ភាព​មាន​ចលនា​ដែល​អ្នក​ថត​​កាន់​តែ​ព្រឹល។ ផ្ទុយ​មក​វិញ​  Shutter Speed​ កាន់​តែ​លឿន​ (ឧ.1/1000s) ​រូប​ភាព​មាន​ចលនា​ដែល​អ្នក​ថត​​កាន់​តែ​ច្បាស់។

 SHUTTER_SPEED_SAMPLE_GRAPHIC

 Photography_cheat_sheet_shutter_speed_tips

 ISO សម្រាប់​កាមេរ៉ា​ឌីជីថល​ ISO ​គឺ​ទាក់​ទង​នឹង​ពន្លឺ។ ISO​ ជួយ​ផ្ដល់​នូវ​កម្រិត​ពន្លឺ​ដែល​អ្នក​ចង់​ប្រើ​សម្រាប់​ថត​រូប​ភាព។

iso

***ISO​ កាន់​តែ​ខ្ពស់​ រូប​ភាព​កាន់​តែ​បែក​ (Noise) ដូច​រូប​ខាង​ក្រោម។

noicy

វីដេអូ​​ខាង​ក្រោម​នេះ​​នឹង​ពន្យល់​បន្ថែម​ពេល​អ្នក​សារ៉េ​មុខងារ​ណា​​មួយ​រវាង​​​ Aperture, Shutter Speed, ​និង​ ISO​ វា​ជះ​ឥទ្ធិពល​ទៅ​លើ​ពន្លឺ​នៃ​រូប​ថត។

ក្រោយ​ដឹង​មុខងារ​សំខាន់​ទាំង​បី​ Aperture, Shutter Speed, ​និង​ ISO​ ហើយ​ អ្នក​ត្រូវ​ដឹង​អំពី​​ការ​ជ្រើស​រើស​ Canon​ (M, ​AV, ​TV, ​ឬ​ P)​ ឲ្យ​ដំណើរ​ការ។

@ M (Manual)៖ អ្នក​ថត​រូប​ជា​អ្នក​​កំណត់​មុខងារ​ទាំង​បី​ខាង​លើ​ដោយ​ខ្លួន​ឯង។

@ AV៖ អ្នក​ថត​រូប​ជា​អ្នក​កំណត់ ​Aperture​ និង​ ISO​ ដោយ​ខ្លួន​ឯង​ ខណៈ​កាមេរ៉ា​នឹង​ជួយ​កំណត់​ Shutter Speed​ ដោយ​ស្វ័យ​ប្រវត្តិ។

@ TV៖ អ្នក​ថត​រូប​ជា​អ្នក​កំណត់ ​Shutter Speed​ និង​ ISO​ ដោយ​ខ្លួន​ឯង​ ខណៈ​កាមេរ៉ា​នឹង​ជួយ​កំណត់​ Aperture​ ដោយ​ស្វ័យ​ប្រវត្តិ។

ក្រោយ​ដឹង​ពី​មុខងារ​ទាំង​បី​ហើយ​ តោះ​ សាក​ទាញ​កាមេរ៉ា​ទំនើប​របស់​អ្នក​ទៅ​សាក​ល្បង​ថត​ដោយ​សារ៉េ​ចុះ​សារ៉េ​ឡើង​មើល៍​ នោះ​អ្នក​នឹងដឹង​អំពី​​​កាប្រើប្រាស់​មេរ៉ា​អាជីព​ទាំង​នេះ​មិន​ខាន។ បើ​អ្នក​បាន​ដឹង​ពី​មុខ​ងារ​ទាំង​នេះ​ហើយ​ អ្នក​អាច​ទៅ​សិក្សា​ពី​មុខងារ​ផ្សេង​ទៀត​របស់​កាមេរ៉ា​ ឬ​ទៅ​ប្រើ​កាមេរ៉ា​ផ្សេង​បាន​យ៉ាង​ស្រូល៕

 

អត្ថបទពេញនិយម