ពាន​កីឡាករ​ឆ្នើម​វ័យ​ក្មេងប្រចាំ​ PL ក្នុង​រដូវកាល​នេះ​បាន​ទៅ​ខ្សែ​ការពារ​ Liverpool

  • 2020-08-14 11:08:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ខ្សែ​ការ​ពារ​ក្លឹប​ Liverpool កីឡាករ​ Trent Alexander Arnold បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​វ័យ​ក្មេង​ប្រចាំ​លីគ​ក្នុង​រដូវ​កាល២០១៩/២០ នេះ​។

នៅ​ក្នុង​រដូវ​កាល​ខាង​លើ​ ខ្សែ​ការពារ​វ័យ​ ២១​ឆ្នាំ​រូប​នេះ​ បាន​រក​គ្រាប់​បាល់​ ៤គ្រាប់​និង​ជួយឲ្យរក​ Clean Sheets បាន​១២​ដង​ នៅ​ក្នុង​ ៣៨​ប្រកួត​។

ការ​ទទួល​បាន​ពាន​មួយ​នេះ​ កើត​ចេញ​ពី​លទ្ធផល​​បោះឆ្នោត​របស់​អ្នក​គាំទ្រ​ទាំង​អស់​ ដែល​មើល​ឃើញ​ពី​សមត្ថភាព​ របស់​ខ្សែ​ការពារ​​រូប​នេះ​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Arnolad ជា​កីឡាករ​ដំបូង​ ដែល​បាន​ឈ្នះ​ពាន​ខាងលើ​បន្ទាប់​ពីទើប​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​មុន​ ដោយ​ពាន​នេះ​ប្រគល់​តែ​ទៅ​ឲ្យ​កីឡាករ​ ដែល​មាន​វ័យ​២៣ឆ្នាំ ឬ​ក្រោម​នេះ​តែ​ប៉ុណ្ណោះ​៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី