១០ឆ្នាំ​ចុង​ក្រោយ​នេះ Barca និង​ Bayern ប៉ះ​គ្នា​សុទ្ធ​តែ​វគ្គ​ Semi Final នៅ UCL

  • 2020-08-14 13:42:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


ក្នុង​រយៈពេល ១០ឆ្នាំ​ក្រោយ​នេះ ក្លឹប Barcelona និង​ក្លឹប Bayern Munich ជួប​គ្នា​ក្នុង​ប្រកួត​ផ្លូវ​ការ​សុទ្ធ​តែ​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ UEFA Champions League។

ក្លឹប​ទាំង​ពីរ​ប៉ះ​គ្នា​បាន ៤ដង ដោយ​នៅ​រដូវ​កាល ២០១២/១៣ម្ដង និង​រដូវ​កាល ២០១៤/១៥ម្ដង ហើយ​ឈ្នះ​គ្នា​បាន​ម្ដង​ម្នាក់។

កាល​ពី​រដូវ​កាល២០១២/១៣ Bayern Munich លត់ Barcelona​សរុប​ទាំង​ពីរ​ជើង​ក្នុង​លទ្ធផល ៧-០ ចំណែក​ឯ​កាល​ពី​ឆ្នាំ២០១៥វិញ Barcelona ក្នុង​លទ្ធផល ៥-៣។

ជា​រឿង​គួរ​ឲ្យ​ចៃដន្យ​ដែរ កាល​ពីឆ្នាំ២០១៣ ក្រោយ​ពី​ឈ្នះ Barcelona ក្លឹប​អាល្លឺម៉ង់ Bayern Munich បាន​លើក​ពាន UEFA Champions League លុះ​២ឆ្នាំ​ក្រោយ​មក ក្លឹប​កាតាឡាន់​មួយ​នេះ​បាន​ឈ្នះ​ពាន​កំពូល​អឺរ៉ុប​នេះ ក្រោយ​ឈ្នះ Bayern ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ៕

ប្រភព៖ worldfootball   ប្រែ​សម្រួល៖ ហ៊ីម រស្មី