EZECOM សម្រេចការងារលឿនជាងមុន ៧ដង ក្រោយធ្វើការតាមបែបឌីជីថលលើ Microsoft 365

  • 2020-08-15 03:20:20
  • ចំនួនមតិ 55 | ចំនួនចែករំលែក 42

ចន្លោះមិនឃើញ

ក្រោយពីបានចាប់ផ្ដើមប្រើប្រាស់ Microsoft 365 តាំងពីដើមឆ្នាំមក ក្រុមហ៊ុន EZECOM បានសង្កេតឃើញថា Microsoft 365 បានជួយផ្លាស់ប្ដូរ ហើយកែលម្អប្រព័ន្ធ និងដំណើរការជាច្រើនក្នុងក្រុមហ៊ុន ជាពិសេសគឺនាយកដ្ឋានហិរញ្ញវត្ថុតែម្ដង។

ជាក់ស្ដែង ពីមុនមកនាយកដ្ឋានហិរញ្ញវត្ថុរបស់ EZECOM បានប្រើប្រាស់ទម្រង់ឯកសារជាច្រើនប្រភេទ សម្រាប់ប្រតិបត្តិការកិច្ចការងារប្រចាំថ្ងៃ។ អ្នកពាក់ព័ន្ធត្រូវព្រីនចេញនូវទម្រង់ឯកសារ បំពេញព័ត៌មានចាំបាច់ រួចយកឯកសារទៅដាក់ជូនថ្នាក់ដឹកនាំពាក់ព័ន្ធ ដើម្បីពិនិត្យ និងអនុម័ត។ ប៉ុន្តែជាមួយ Microsoft 365 នាយកដ្ឋានហិរញ្ញវត្ថុអាចប្រើប្រាស់កម្មវិធីដូចជា Power Apps, Power Automate, Sharepoints, Teams និង Microsoft Forms ដើម្បីធ្វើការងារតូចធំផ្សេងៗលើប្រព័ន្ធកុំព្យូទ័រ និងលើទូរស័ព្ទចល័តជំនួសវិញ ដែលជួយអោយការងារគ្រប់យ៉ាងសម្រេចទៅបានឆាប់រហ័សជាងមុនទ្វេដង។

បុគ្គលិកកំពុងធ្វើការលើ Microsoft 365.jpg

លោក ឌី ចិត្រ្តា នាយកផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន EZECOM គឺជាបុគ្គលដែលបានដឹកនាំកិច្ចការនេះសម្រាប់ផ្នែកហិរញ្ញវត្ថុ និងក្រុមហ៊ុនទាំងមូល។ លោកបាននិយាយថា “បច្ចុប្បន្ននេះស្ទើរតែគ្រប់កិច្ចការទាំងអស់ពាក់ព័ន្ធនឹងនាយកដ្ឋានហិរញ្ញវត្ថុ អាចធ្វើឡើងលើប្រព័ន្ធកុំព្យូទ័រនិងលើទូរសព្ទចល័តបាន។ ដំណើរការឌីជីថលនីយកម្មនេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់យើង ដូចជា ចំណេញពេលវេលា ប្រសិទ្ធភាពការងារកើនឡើងពីរដង ងាយតាមដាននិងគ្រប់គ្រងការងារ ជាពិសេសអាចដោះស្រាយការងារបានគ្រប់ទីកន្លែង គ្រប់ពេលវេលា ព្រោះដំណោះស្រាយរបស់ Microsoft 365 ដំណើរការលើអ៊ិនធឺណិត មិនមែនលើបណ្តាញ Local នោះទេ។”

លោក ឌី ចិត្រ្តា នាយកផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន EZECOM

“កាលពីមុន ការងារធំៗខ្លះធ្លាប់ចំណាយពេលយូរដល់ជាង ២សប្តាហ៍ ឥឡូវអាចធ្វើរួចរាល់ត្រឹម ២ថ្ងៃ តាមរយៈប្រព័ន្ធថ្មីនេះ។ មិនតែប៉ុណ្ណោះ យើងបានកាត់បន្ថយចំណាយលើការប្រើប្រាស់ក្រដាសនិងទឹកថ្នាំព្រីន ជាពិសេសបុគ្គលិកមានអារម្មណ៍ល្អ មិនស្មុគស្មាញដូចមុន” លោក ចិត្រ្តា បានបន្ថែម។

កញ្ញា ឃុន ស្រីម៉ិច ប្រធានផ្នែកចំណូល និងវិក្កយបត្រប្រចាំនាយកដ្ឋានហិរញ្ញវត្ថុ បានឲ្យដឹងថា ដើម្បីឲ្យនាយកដ្ឋានទាំងមូលអាចបន្សាំខ្លួនទៅនឹងការផ្លាស់ប្ដូរថ្មីនេះបានដោយរលូន គឺត្រូវចំណាយរយៈពេលប្រមាណ ៣ខែ ហើយបញ្ហាធំបំផុតមួយដែលគាត់ជួបប្រទះ គឺការផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកពាក់ព័ន្ធអោយគាត់ទទួលយក និងចាប់ផ្តើមអនុវត្តតាមប្រព័ន្ធថ្មីនេះ។

កញ្ញា ឃុន ស្រីម៉ិច ប្រធានផ្នែកចំណូល និងវិក្កយបត្រប្រចាំនាយកដ្ឋានហិរញ្ញវត្ថុ របស់ EZECOM

កញ្ញាបានលើកឡើងដូចនេះថា៖ “បញ្ហាមានច្រើនគួរសមដែរ ព្រោះភាគីពាក់ព័ន្ធមានច្រើននាក់ និងច្រើនផ្នែក។ ម្នាក់ៗមានយោបល់ផ្សេងៗគ្នា បន្ទាប់ពីបានសាកល្បងប្រើជាមួយនឹងប្រព័ន្ធថ្មីរបស់យើង។ យើងត្រូវចំណាយពេលកែសម្រួល និងកែលម្អជាបន្តបន្ទាប់នៅដំណាក់កាលដំបូង ដើម្បីឲ្យប្រព័ន្ធមានដំណើរការល្អ សុក្រឹតភាព និងភាពបត់បែនខ្ពស់ ដើម្បីបំពេញតាមតម្រូវរបស់អ្នកប្រើប្រាស់ឲ្យបានល្អបំផុត។ តែក្រោយពេលគ្រប់គ្នាចេះប្រើស្ទាត់ហើយ បញ្ហាគ្រប់យ៉ាងត្រូវបានដោះស្រាយ។” ចំពោះចំណុចនេះ លោក ឌី ចិត្រា ក៏យល់ស្របផងដែរ ព្រោះក្រុមការងារពិតជាធ្វើការបានឆាប់រហ័សជាងមុន និងសម្រេចបានផលិតភាពការងារខ្ពស់គួរជាទីមោទនៈ។

គួរដឹងដែរថាក្រុមហ៊ុន EZECOM ដែលជាដៃគូចែកចាយផលិតផលផ្លូវការរបស់ Microsoft ក៏មានផ្ដល់ជូនជាកញ្ចប់ Microsoft 365 ចំនួនបីប្រភេទ ដែលមានតម្លៃចាប់ពី ៥ដុល្លារ ដល់ ១២,៥ដុល្លារ ក្នុងមួយខែ សម្រាប់អ្នកប្រើប្រាស់ម្នាក់ អាស្រ័យទៅតាមកញ្ចប់សេវាកម្មជាក់ស្តែង។ ព័ត៌មានលម្អិតសូមទាក់ទងទៅក្រុមហ៊ុន EZECOM តាមរយៈគេហទំព័រ ezecom.com.kh/office365 ឬទូរស័ព្ទទៅលេខ ០២៣ ២៣ ៨១ ៨១ និង ០៨៥ ៨៨ ៨១ ៨១៕