រឿងថតថ្ងៃមុនឡើងផ្អើលហ្វេនរត់ទៅឈរមើល ឥលូវចេញ Teaser ហើយ ស្វីតមែន (មានវីដេអូ)

  • 2020-08-15 06:41:29
  • ចំនួនមតិ 1 | ចំនួនចែករំលែក 42

ចន្លោះមិនឃើញ

ថ្មីៗនេះ ហ្វេនម្នាក់បានប្រាប់មក Sabay ថាខ្លួនបានប្រទះឃើញ ស្រីនាឌ និង ដេវីដ នៃក្រុមតូច (Small World Small Bank) កំពុងថតរឿង នៅក្នុងសួនច្បារនៃបុរីមួយ ។ តាមរយៈការសម្តែងឈុតត្រង់នោះ ហ្វេនខាងលើបានឲ្យដឹងថា មើលទើបសាច់រឿង គឺជាប្រភេទរឿងបែបយុវវ័យសម័យថ្មី ស្នេហាត្រីកោណ គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ។

«អ្នកដែលបានឆ្លងកាត់សួនគ្រប់គ្នា បានងាកមើល ដោយសារសម្រស់ តួទាំងពីរក្នុងឈុតហាត់កីឡា ពិតជាស្អាតទាក់ភ្នែកខ្លាំង។ ហើយតាមស្តាប់ ពួកគេនិយាយគ្នាឡើងធម្មជាតិ មើលទៅស្ទើរមិនដឹងថាកំពុងសម្តែងសោះ អ្វីដែលសំខាន់ពួកគេរួសរាយខ្លាំងណាស់ »។ នេះបើតាមការរៀបរាប់របស់ហ្វេន ដែលបានមើលពួកគេថតនៅហ្នឹងកន្លែង។

តោះ! មើលលេងៗ មើលស៍ តើតួឯកទាំងពីមើលទៅសមគ្នា ឬអត់? សាច់រឿងគួរឲ្យចាប់អារម្មណ៍ប៉ុណ្ណា អាចលួចទាយបាន ទម្រាំរឿងពេញចេញ នា​ពេលឆាប់ៗខាងមុនេះ

ណារីតា