ធ្លាប់ដឹងអត់? នៅភ្នំពេញ មាន​រីសតលំដាប់ផ្កាយ៥ នៅជាប់មាត់ទន្លេ ស្អាតអស់ទាស់!

  • 2020-08-15 10:05:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

រីសតដឺបាលេភ្នំពេញ (The Bale Phnom Penh Resort) ជារីសតលំដាប់ផ្កាយ៥ ដែលមានទីតាំងស្ថិតនៅជាប់ទន្លេមេគង្គ ស្ថិតនៅសង្កាត់បាក់ខែង រាជធានីភ្នំពេញ តាម​ផ្លូវជាតិលេខ៦អា (ស្ពានទី៨)។

រីសតនេះមាន ១៨បន្ទប់ ចែកចេញជា ២ប្រភេទ មានដូចជាបន្ទប់ Courtyard Suites ដែលមានទំហំ ១០០ ម៉ែតការេ ស្ថិតនៅឆ្ងាយពីទន្លេ ក្បែរ​សូនច្បារ និងបន្ទប់ Riverfront Suites ដែលមានទំហំ ១១០ម៉ែត្រការេ ស្ថិតនៅជាប់ទន្លេមេគង្គ។ នៅគ្រប់បន្ទប់ទាំងអស់មានបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ LED-TV, Wifi, Bluetooth speaker អាងទឹកក្តៅ ទឹកត្រជាក់ និងមានសំភារៈ​បរិក្ខារផ្សេងៗ។ នៅក្នុងរីសត ក៏​មានបម្រើ​សេវាកម្ម ដូចជា បន្ទប់ស្នាក់នៅ ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ បន្ទប់ប្រជុំ និងកន្លែងហែលទឹក។

បន្លែមលើនេះ រីសត​មានការរៀបចំនៅអាហារពេលល្ងាចដ៏​រ៉ូមែនទិចក្រោមពន្លឺភ្លើងទាន ជាប់ហាងទឹកក្បែរទន្លេ​មេគង្គ ការបង្រៀនធ្វើម្ហូម និងរៀបចំកម្មវិធីខួបកំណើត អាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗជាលក្ខណៈ Private ផងដែរ។ រីសត​ដឺបាលេភ្នំពេញ មានបុគ្គលិក និងសន្តិសុខ ២៤ម៉ោង ដើម្បើធានានៅការស្នាក់នៅរបស់ភ្ញៀវប្រកបដោយសុវត្ថិ​ភាព។ លេខទំនាក់ទំនងសម្រាប់​ការកក់ និងសាកសួរព័ត៌បន្ថែម ០២៣៩០០៤២៥ ឬ តាមរយៈ​ bliss@thebalephnompenh.com ៕