Man Utd ស៊ុត ២០ ជើង ចូលតែបាល់ប៉េណាល់ទី១ ធ្លាក់ចេញពី Europa League ទាំងចុកចាប់

  • 2020-08-17 00:46:33
  • ចំនួនមតិ 6 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ


ការភ្លាត់ឱកាសស៊ុតបញ្ចូលទីជាច្រើន ធ្វើឲ្យក្រុម Manchester United របស់អង់គ្លេស ត្រូវធ្លាក់ចេញពីពានលំដាប់ទី២ ទ្វីបអឺរ៉ុប Europa League ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រយប់មិញនេះ ដោយចាញ់ Sevilla ២-១។

នៅក្នុងការប្រកួតនេះ ក្រុមលោក Ole Gunnar Solskjaer បាននាំមុខ​តាំងពីនាទី ៩ ដោយ​ការ​ស៊ុត​បាល់ពិន័យ ១១ម៉ែត្របញ្ចូលទី ដោយ Bruno Fernandes ក្រោយ Diego Carlos បង្ក​កំហុស​លើ​ Marcus Rashford ក្នុងប្រអប់គ្រោះថ្នាក់។

Bruno ស៊ុតបាល់ប៉េណាល់ទី (រូបភាពពីវិបសាយផ្លូវការ Man Utd)

យ៉ាងណាក្ដី ក្រុម Sevilla ដែលប្រៀបដូចជាមេវគ្គបញ្ចប់ នៅ Europa League នោះ បានវាយបក ២គ្រាប់​វិញ ដោយ​ Suso (នាទី ២៦) និង Luuk de Jong (នាទី ៧៨)។

កីឡាករ Sevilla អបអរ​ក្រោយជ័យជម្នះ (រូបភាពពីទំព័រហ្វេសប៊ុក Sevilla)

អ្វីដែលគួរ​ឲ្យកត់សម្គាល់ United បានភ្លាត់ឱកាស​ស៊ុត​បញ្ចូលទី​ល្អជា​ច្រើន ជាពិសេស​គឺនៅដើមតង់ទី២ តែម្ដង។ អ្នកចាំទី Yassine Bounou របស់ Sevilla បាន​សង្រ្គោះបាល់គ្រោះថ្នាក់ដល់ទៅ ៦គ្រាប់ ជាប់ជា Man of the Match សម្រាប់ការប្រកួតនេះ ខណៈអ្នកចាំទី David de Gea របស់ Man Utd ជួយ​សង្រ្គោះការស៊ុត​តែ១ដងគត់។ ជាសរុបរួម Man Utd ស៊ុត​ ២០ជើង ចំគោលដៅ ៧ជើង ខណៈ Sevilla ស៊ុត ៩ជើង ចំគោលដៅ ៣ជើង។ តាមចាំបាន កាលពីប្រកួតវគ្គ ៨ក្រុមចុងក្រោយ ទល់នឹង Copenhagen ក៏បិសាចក្រហម ស៊ុតច្រើនបែបនេះដែរ តែចូលតែគ្រាប់ ដោយសារប៉េណាល់ទីដូចគ្នា៕

សូមទស្សនាវីដេអូហាយឡាយខាងក្រោមនេះ៖

អត្ថបទថ្មី