គ្រូ​របស់​ Khmer Unite A​ ឲ្យ​តែ​កីឡាករ​ធ្វើ​តាម​គឺ​ឈ្នះ​ Avatar FC​ បែប​នេះ​ហើយ​

  • 2020-08-17 10:05:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទាត់​ពាក់​កណ្ដាល​អាជីព​ Khmer Unite A​ ថា​ឲ្យ​តែ​កីឡាករ​ព្យាយាម​ធ្វើ​តាម​ផែនការ​របស់​លោក​ដែល​បាន​រៀបចំ​ឲ្យ​លេង​គឺ​ដឹង​តែ​ឈ្នះ​ក្រុម​ខ្លាំង​ Avatar FC​ និង​មាន​គ្រាប់​ច្រើន​បែប​នេះ​ហើយ។​

លោក​ Freddy ឈរនិយាយជា​មួយកីឡាករ

លោក​ Freddy​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ជា​មួយ​ Avatar FC​ នេះ​គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ចំពោះ​ក្រុម​ Khmer Unite A​ ដោយសារតែ​ជា​ការ​ប្រជែង​ឡើង​ទៅ​លេខ៤​ បន្តឱកាស​ឈរជើង​ទៅ​វគ្គ​ខ្វែង​ជា​ដើម។​ ដូច្នេះ​ការ​ប្រកួត​នេះ​ក្រុម​ទាំង​មូល​ត្រូវ​តែ​ឈ្នះ។​

Khmer Unite A (អាវលឿង)

គ្រូ​បរទេស​រូប​នេះ​បន្ត​ប្រាប់​ទៀត​ថា​ លោក​ពិត​ជា​ត្រេកអរ​ណាស់​ចំពោះ​លទ្ធផល​ឈ្នះ​មួយ​នេះ​ អរគុណ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​លេង​បាន​រហូត​ឈ្នះ​ក្រុម​ខ្លាំង​ដែល​ខ្លួន​ធ្លាប់​ចាញ់​នា​ពេល​កន្លង​ទៅ​។​ ជ័យជម្នះ​នេះ​គឺ​មិនមែន​ជា​ការ​ចៃដន្យ​នោះ​ទេ​ ពោល​គឺ​សុទ្ធតែ​ជា​យុទ្ធសាស្ត្រ​ដែល​លោក​បាន​រៀបចំ​ទុក​មុន​ និង​ឲ្យ​កូន​ក្រុម​លេង​តាម។​ លទ្ធផល​ឈ្នះ​ និង​រក​បាន​ច្រើន​គ្រាប់​នេះ​គឺ​ដូច​ទៅ​ហ្នឹង​អ្វី​ដែល​គ្រូ​បង្វឹក​ខាង​លើ​បាន​គិត​មុន​ការ​ប្រកួត​មក​ដល់​ម្ល៉េះ។​

លទ្ធផលការប្រកួត

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពាក់កណ្ដាល​អាជីព​ KW Cambodia League 2020 ​សប្ដាហ៍​ទី១០​ នេះ​បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​ អាទិត្យ​ កន្លង​ទៅ​នេះ ។​ ចំពោះ​ក្រុម​ Khmer Unite A​ បាន​យក​ឈ្នះ​ក្រុម​ Avatar FC​ ៤-១​ កាល​ពី​ថ្ងៃ​សៅរ៍​ទី១៥​ សីហា​ ២០២០។​ ក្រុម​ឈរ​លេខ១​ TN Kandal FC​ លេខ២​ ISI DSC លេខ៣​ Riel Phnom Penh​ និង​លេខ៤​ Khmer Unite A ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម