Audi A6 និង A7 ស៊េរីឆ្នាំ ២០២០ ចេញលក់នៅកម្ពុជាជាផ្លូវការ

  • 2020-08-24 03:45:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Audi Cambodia ប្រចាំប្រទេសកម្ពុជា បានបង្ហាញរថយន្តស៊េរីថ្មី Audi A6 និង Audi A7 ស៊េរីឆ្នាំ ២០២០ ដែលជាប្រភេទ Sportback បំពាក់បច្ចេកវិទ្យា Quattro លើកង់ទាំងបួន មានសមត្ថភាពបើកបរខ្លាំង​ក្លាបំផុត។

Audi A6 ស៊េរីឆ្នាំ ២០២០

Audi A6 លក់នៅកម្ពុជាមានជម្រើសពីរប្រភេទគឺទីមួយជាប្រភេទ 55 TFSI Quattro បំពាក់ម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ ជាលទ្ធផល រថយន្តនេះមានកម្លាំងសរុប ៣៤០សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,១វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ មានចង្កឹះលេខ ៧វគ្គ និងមានទំហំកង់ ១៨ អ៊ីញ។ និយាយពីរឿងស៊ីសាំង Audi A6 55 TFSI Quattro នេះស៊ីជាមធ្យម ៦,៧ ទៅ ៧,១លីត្រក្នុងចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។

ចំណែក​មួយ​ប្រភេទទៀតគឺ Audi A6 45 TFSI មាន​បំពាក់​ម៉ាស៊ីន​ចំណុះ ២,០លីត្រ ជា​ប្រភេទ Turbocharged អាច​ផលិត​កម្លាំង​បាន ២៤៥សេះ និង​មាន​ល្បឿន​អតិបរមា ២៥០​គ.ម/ម៉ ហើយ​អាច​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល​ ៦,៨វិនាទី។ ចំណែក​កម្រិត​ស៊ី​សាំង​វិញ​គឺពី ៦ ទៅ ៦,៥លីត្រ ក្នុង​ចម្ងាយ ១០០គីឡូម៉ែត្រ។

A6 ជំនាន់ថ្មី មើលទៅមានលក្ខណៈទាក់ទាញជាងមុន ទាំងការរចនាកាងមុខ និងចំហៀងធំ អាចឲ្យខ្យល់ចេញចូលបានល្អ ជាមួយនឹងស៊ុមគួរឲ្យចាប់អារម្មណ៍របស់វា គួបផ្សំនឹងចង្កៀងមុខប្រើនូវបច្ចេកវិទ្យា LED ទាំងមុខនិងក្រោយ បន្ថែមជាមួយប្រភេទចង្កៀង Matrix LED នៅផ្នែកខាងមុខទៀតផង។

រថយន្តសេរីថ្មី Audi A6 មានលក្ខណៈពិសេសខ្លាំង ជាមួយការបំពាក់ប្រព័ន្ធបង្ហាញព័ត៌មាន MMI Touch ទំហំ ៨,៨អ៊ីញ, កុងទ័រ Digital Cockpit ទំហំធំ , ប្រព័ន្ធសំឡេងប្រភេទ Bang & Olufsen Premium និង 3D Sound ហើយមានកាមេរ៉ាមើលជុំវិញរថយន្ត សម្រាប់ជំនួយក្នុងការចតឲ្យកាន់តែងាយស្រួល។

Audi A7 ស៊េរីឆ្នាំ ២០២០

Audi A7 ម៉ូដែល 55 TFSI បំពាក់ម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង Turbocharge មានកម្លាំង ៣៤០សេះ ប្រើប្រអប់លេខអូតូ S-tronic ៧ វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៣វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ កម្រិតស៊ីសាំង Audi A7 នេះស៊ីប្រមាណ ៦,៣លីត្រក្នុងចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។

A7 ជំនាន់ថ្មី មើលទៅមានលក្ខណៈទាក់ទាញ និង​កាន់​តែ​ទាន់​សម័យ​ជា​មួយ​ការ​រចនាម៉ូដ​នូវ​ចង្កៀង​មុខ/ក្រោយ ដែល​ជា​ប្រភេទ LED សុទ្ធ, ចង្កៀង​ខាង​មុខ​គឺ​ជា​ប្រភេទ HD Matrix LED ហើយ​មាន​ភ្លើង​បំភ្លឺពេល​ថ្ងៃ​ដែលទាក់ទាញភ្នែកអ្នកដទៃ​ពេលបើកបរ​លើ​ដង​ផ្លូវ​​ផង​ដែរ។

រថយន្ត​នេះ​ក៏​មាន​បំពាក់ប្រព័ន្ធបង្ហាញព័ត៌មាន Infotainment ជាប្រភេទ MMI Navigation Plus ដែល​មាន​អេក្រង់ Touch ចំនួន​ពីរ​ឯណោះ ហើយកុងទ័ររបស់វាជាប្រភេទ Virtual Cockpit ​មាន​អេក្រង់​ទំហំ ១២,៣អ៊ីញ អាចផ្តល់ព័ត៌មានអំពីយានយន្តយ៉ាងសម្បូរបែប។ បន្ថែមពីនេះក៏មាននូវប្រព័ន្ធសំឡេងប្រភេទ Bang & Olufsen Premium និង 3D Sound ហើយមានកាមេរ៉ាមើលជុំវិញរថយន្ត សម្រាប់ជំនួយក្នុងការចតឲ្យកាន់តែងាយស្រួល។

Audi Cambodia

Automotive Asia (Cambodia) Limited

Cnr 15Z Monivong Blvd & St. 422

Sangkat Tonle Bassac, Khan Chamkamon

Phnom Penh, Cambodia

Tel.: +855 (0) 23 2222 04