ជាបុរសសម្បូរស្នេហ៍ តើបែរជាគ្មានអ្នកណាចង់ថតឈុតថើបជាមួយ ព្រោះទម្លាប់អាក្រក់នេះ

  • 2020-08-24 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jimmy Lin គឺ​ជា​តារាប្រុស​សង្ហា ទាក់ចិត្ត​នារីៗ​ជា​ច្រើន​ឲ្យ​លង់​ស្នេហ៍​ ដោយសារ​មន្តស្នេហ៍​របស់​លោក។ ចូល​ដល់​ឆ្នាំ​ថ្មី​ លោក​មាន​អាយុ​ ៤៥​ឆ្នាំ​ហើយ​ និង​មាន​កូន ៣នាក់ ប៉ុន្តែ​ភាព​ស្រស់សង្ហា​ នៅ​តែ​មិន​ទៅណា​ឆ្ងាយ​ពី​លោក និង​រក្សា​តំណែង​ជា​តារា​ប្រុស​ល្បីឈ្មោះ​ទល់​សព្វថ្ងៃ​ប្រចាំ​ប្រទេស​ចិន។

ទាំង​សង្ហា ទាំង​ពូកែ​លេងសើច រួសរាយ​ និង​ចូល​ចិត្ត​ជួយ​គ្រប់គ្នាជុំវិញ​ខ្លួន​មែន​ ប៉ុន្តែ​ Jimmy បែរ​ជា​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ ក្លាយ​ជា​តារា​ប្រុស​ដែល​តារា​ផ្សេង​ទៀត​មិន​ចង់​ថត​ឈុត​ថើប​ជាមួយ។ តារា​ស្រី​ដែល​ធ្លាប់​រួម​ការងារ​ជាមួយ​លោក​ សុទ្ធតែ​លាន់​មាត់​ថា​ ពួកគេ​មិន​ចង់​សម្ដែង​ជាមួយតារា​ប្រុស​រូប​នេះ​ម្ដងទៀត​ទេនៅ​ថ្ងៃ​មុខ។ មូលហេតុ​មក​ពីអ្វី?

ពេល​ចូល​រួម​កម្ម​វិធី​ទូរទស្សន៍​មួយ​ តារាចិន Jiang Xin បាន​រម្លឹក​ពេល​ថត​ឈុត​ថើប​ជាមួយ​ Jimmy ថា​ មុន​ពេល​ចាប់​ផ្ដើម​ថត Jimmy បែប​ជា​ញ៉ាំ​ខ្ទឹមស ទាំង​មិន​ខ្វល់​ថា​ខ្លួន​ត្រូវ​ថត​ឈុត​ថើប​ និង​មិន​ខ្វល់​ថា​នឹង​មាន​ក្លិន​មាត់​ឡើយ។ ដល់​ពេល​ត្រូវថត​ លោក​ក៏​ត្រូវ​គេ​ផ្អាក​ឲ្យ​ឈប់​សម្ដែង​ និង​ឲ្យ​ទៅ​ទំពារ​ស្ករ​កៅស៊ូ​ឲ្យ​បាត់​ក្លិន​សិន មុនថតជា​ផ្លូវការ។

មិន​មែន​តែ​ Jiang Xin ទេ សូម្បី​ Ruby Lin ក៏​ធ្លាប់​បង្ហើប​ពីបញ្ហា​នេះ​ដែរ​ថា​ ឲ្យ​តែ​មុន​ថត​ប៉ះឈុត​ថើប​ Jimmy Lin ចូល​ចិត្ត​ញ៉ាំ​អាហារ​ណា​ដែល​មាន​ក្លិន មិន​ខ្វល់​ពីដៃគូ​របស់​ខ្លួន​ឡើយ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី