ឡាន Tesla ត្រូវបានគេកែច្នៃធ្វើជាឡានដឹក​សព

  • 2020-08-24 06:32:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​សម្រាប់​ដឹក​សពឈ្មោះ​ថា Coleman Milne កាល​ពី​ថ្មីៗ​នេះ​បាន​បង្ហាញ​អំពី​រថយន្ត​ដឹក​មឈូស​ថ្មី​ជា​ម៉ូដែល Tesla ដែល​​ត្រូវបាន​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា Binz.E។

រថយន្ត Binz.E នេះ​ផលិត​ឡើង​នៅ​ប្រទេស​អាល្លឺម៉ង់ ដែល​តួ​ខ្លួន​របស់​វា​ហាក់​មាន​ប្រវែង​វែង​ខុស​ពី​រថយន្ត​ធម្មតា។ រថយន្ត​នេះ​អះអាង​ថា​អាច​បើកបរ​បាន​ចម្ងាយ ៣៥៤គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ​ម្ដងៗ។ ចំពោះ​​ប្រព័ន្ធ​​ខាង​ក្នុង​គឺ​បាន​ប្រើ​ប្រាស់​នូវ​ប្រព័ន្ធ 75d របស់ Tesla ដែល​ផលិត​កម្លាំង​បាន ៤១៥សេះ អាច​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ក្នុង​ពេល​ត្រឹម ៤,២វិនាទី។

ក្រុមហ៊ុន Coleman Milne បាន​ឲ្យ​ដឹង​ថា​រថយន្ត​ដឹក​សពអគ្គិសនី​ដែល​ខ្លួន​បង្កើត នឹង​អាច​ទាក់ទាញ​ភ្នាក់ងារ​រៀប​ចំ​ពិធី​បុណ្យ​សព​​ដែល​ប្រតិបត្តិការ​នៅ​​ក្នុង​តំបន់​មាន​​ឧស្ម័ន​ពុល​ទាប និង​តំបន់​មាន​ខ្យល់​ស្អាត ដែល​នៅ​តំបន់​ពីរ​នេះ​​រថយន្ត​ដឹក​សពប្រើ​ប្រាស់​ម៉ាស៊ីន​សាំង​ត្រូវ​បង់​ថ្លៃ​ពន្ធ​លើ​ការ​បញ្ចេញ​​ឧស្ម័ន​ពុល៕​

​​

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម