TN Kandal​ ឈ្នះ​ដៃគូ​ ៦-១​ នេះ​ក្រុម​មិន​បានហ្វឹក​ហាត់​ទេ​

  • 2020-08-24 09:23:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប TN Kandal FC​ ថា​ការ​ប្រកួត​ជា​មួយ​ក្រុម​បាល់ទាត់​ MAMBO​ ម្សិលមិញ​នេះ​គឺ​កូន​ក្រុម​របស់​លោក​មិន​បាន​ហ្វឹកហាត់​នោះ​ទេ​ ពោល​សម្រាក​ថ្ងៃ​សង​ពិធី​បុណ្យ​ចូលឆ្នាំ​ដូច​គេ​ដូច​ឯង​ដែរ។​

TN Kadal (អាវលឿង)

ឯកឧត្ដម​ ថុល​ នាង​ ប្រធាន​ក្លឹប​ TN Kandal FC​ បាន​ឲ្យ​ដឹង​ថា​ អាច​ថា​ជា​ការ​សំណាង​ដែរ​ការ​ប្រកួត​សប្ដាហ៍​ទី១១​ ម្សិលមិញ​នេះ​ក្រុម​របស់​លោក​បាន​ប៉ះ​ក្រុម​ល្មមៗ​ មិន​លើ​ មិន​ក្រោម​ពេក​ ទើប​អាច​ឈ្នះ​បាន​ និង​រក​គ្រាប់​រហូត​៦គ្រាប់​បែប​នេះ។​ ដោយ​សារ​តែ​មាន​ថ្ងៃ​ឈប់​សម្រាក​រហូត​៥ថ្ងៃ​ទើប​កីឡាករ​ម្នាក់​ៗ​ចេញ​ទៅ​កម្សាន្ត​ដូច​គេ​ឯង​ ជា​ហេតុ​មិន​បាន​ហ្វឹកហាត់។​

ចំពោះ​ជ័យជម្នះ​ម្សិលមិញ​នេះ​ ប្រធាន​ក្លឹប​ខាង​លើ​លើក​ឡើង​ទៀត​ថា​ កីឡាករ​លេង​យល់​ចិត្ត​គ្នា​ មាន​សាមគ្គីភាព​ និង​ភាព​អំណត់​តស៊ូ​ទើប​ឈ្នះ​រហូត​ដល់​ ៦-១​។​ មុន​ការ​ប្រកួត​លោក​ក៏​មិន​រំពឹង​ថា​ឈ្នះ​បាន​ច្រើន​គ្រាប់​បែប​នេះ​ដែរ​ ប៉ុន្តែ​ប្រហែល​ដៃគូ​ក៏​មិន​បាន​ហ្វឹកហាត់​ដូច​គ្នាដែរមើលទៅ។​

លទ្ធផលម្សិលមិញ

រំលឹក​ដែរ​ថា​ ពាន​រង្វាន់​បាល់ទាត់​ពាក់​កណ្ដាល​អាជីព​ KW Cambodian League 2020​ បាន​បញ្ចប់​ការ​ប្រកួត​សប្ដាហ៍​ទី១១​ ហើយ​ម្សិលមិញ​នេះ។​ ដោយ​ឡែក​ក្រុម​ TN Kandal FC​ ឈ្នះ​ក្រុម​ MAMBO​ ៦-១​ កំពុង​ឈរ​លើ​កំពូល​តារាង​ដដែល​មាន​ ៣០​ពិន្ទុ​ ប្រដេញ​ដោយ​ក្រុម​ ISI DSC​ មាន​៣០​ពិន្ទុ​ ចាញ់​គ្រាប់​ចំណេញ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី