ក្ដៅៗ! ផលិតកម្ម​ ថោន​ ចេញ​ប្រកាសកោះហៅ ខេម​ មក​បកស្រាយករណីទៅច្រៀង​ឲ្យផលិតកម្មផ្សេង

  • 2020-08-24 09:37:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មុន​នេះ​បន្ដិច ផលិតកម្ម​ថោន​ បាន​ចេញ​សេចក្ដី​ជូនដំណឹង​ដល់​ខេម​ តារា​ចម្រៀង​ដែល​មាន​ឈ្មោះ​ពិត​ ប៉ុន​ សុណារិន​ ឲ្យ​មក​ដោះ​ស្រាយ​ និង​បកស្រាយ​ករណី​កិច្ចសន្យាជាមួយ​នឹង​ផលិតកម្ម ក្រោយ​ឃើញតារា​ប្រុស​រូប​នេះ​ចេញ​បទ​ចម្រៀង​ឲ្យ​ផលិតកម្ម​ផ្សេង។

សេចក្ដី​ជូន​ដំណឹង​នេះ​ត្រូវ​បាន​បង្ហោះ​លើទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​ ផលិតកម្ម​ទីក្រុង​ភាពយន្ត (ថោន) នៅ​ថ្ងៃទី២៤ ខែសីហា​ ឆ្នាំ​ ២០២០នេះ​ ក្រោយ​ពី​លោក​ ខេម​ បាន​ចេញ​បទ​ចម្រៀង​ឲ្យ​ផលិតកម្ម​ផ្សេង ស្របពេល​ខ្លួន​នៅ​ជាប់កិច្ច​សន្យា​ជាមួយ​នឹង​ផលិតកម្ម​ ថោន​នៅឡើយ រហូត​ដល់​ខែធ្នូ​ ឆ្នាំ ២០២០​ទើប​ចប់​កុងត្រា។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ផលិតកម្ម៕

ប្រភព៖ ទំព័រហ្វេសប៊ុកផ្លូវការ​របស់ ផលិតកម្ម ថោន