ឡូយមែន! គ្រាន់​តែ​ប្ដូរ​ឈ្មោះ​នៅ​ខាង​ចុង​បន្តិច Sangmanee ទទួល​បាន​​ជាង​៥​ម៉ឺន​ដុល្លារ

  • 2020-08-25 04:08:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​​ប្រដាល់​ថៃ Sangmanee បាន​ចុះ​កុងត្រា​ជាមួយ​ហាង​កាហ្វេ​​ក្នុង​ស្រុក​មួយ​​​កន្លែង​ទទួល​បាន​ប្រាក់​ជាង​៥​ម៉ឺន​ដុល្លារ ដោយ​តម្រូវ​ឲ្យ​ប្ដូរ​ឈ្មោះ​ខាង​ចុង​ពេល​ឡើង​ប្រកួត។

ចាប់​ពី​ពេល​នេះ​តទៅ​​ពេល​​ឡើង​ឈរ​​លើ​សង្វៀន​ប្រកួត Sangmanee នឹង​ត្រូវ​ប្រើ​ឈ្មោះ Sangmanee CafeMuayThai បន្ទាប់​ពី​គេ​បាន​យល់ព្រម​ចុះ​កិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​ទទួល​បាន​ប្រាក់​១,៧​លាន​បាត (៥៥​ ០០០​ដុល្លារ)។

Sangmanee បាន​ចាប់​ដៃ​គ្នា​ជាមួយ​លោក Saman Banyur ដែល​ជា​ស្ថាបនិក​​ហាង​កាហ្វេ MuayThai ហើយ​លោក​ក៏​ជា​ម្ចាស់​ក្លឹប​ប្រដាល់ Por Pinapat Gym ផង​ដែរ។ នា​ពេល​កន្លង​ទៅ​​សម្រាប់​ការ​ប្រកួត​ក្នុង​ស្រុក​កីឡាករ​វ័យ​២៣​ឆ្នាំ​បាន​ប្រើ​ឈ្មោះ Sangmanee Sathian Muay Thai Gym។ Sangmanee ប្រកួត​ចុងក្រោយ​ចាញ់​មិត្តរួម​ជាតិ Kulabdam ដោយ​សន្លប់​ក្នុង​ទឹក​ទី​១ លើ​សង្វៀន ONE Championship កាល​ពី​សប្ដាហ៍​មុន៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ