មកស្គាល់ប្រភេទទឹកកម្ចាត់មេរោគក្នុងការសម្លាប់វីរុស ដើម្បីការពារគ្រួសារពីមេរោគឆ្លង

  • 2020-08-25 10:49:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 17

ចន្លោះមិនឃើញ

ប្លិច (Bleach) ជាសារធាតុម្យ៉ាង ដែលខ្មែរយើងនិយមហៅថាទឹកអូសាវ៉ែល ភាគច្រើនមាននៅក្នុងទឹកកម្ចាត់មេរោគមានស្តង់ដារខ្ពស់ អាចធ្វើឲ្យកន្លែងដែលត្រូវទឹកកម្ចាត់មេរោគនេះចូលដល់ដូចជា ឥដ្ឋការ៉ូ ជញ្ជាំង កញ្ចក់ សម្ភារប្រើប្រាស់ និងបន្ទប់ទឹក ប្រែជាមានសភាព ស ភ្លឺដូចថ្មី ហើយក៏អាចសម្លាប់មេរោគបានសព្វល្អយ៉ាងមានប្រសិទ្ធភាពផងដែរ។

ដោយសារតែប្លិច (Bleach) ផ្សំឡើងពី ថ្នាំសម្លាប់មេរោគសកម្មគឺ Sodium Hypochlorite ទើបវាអាចទៅបំផ្លាញភាគតូចល្អិតនៃមេរោគបានយ៉ាងឆាប់រហ័ស និងងាប់អស់ជារៀងរហូត។

យើងសង្កេតឃើញថាបច្ចុប្បន្ននេះមានទឹកសម្អាតជាច្រើនប្រភេទលក់នៅលើទីផ្សារ ហើយមានតែមួយចំនួនតូចប៉ុណ្ណោះដែលមានផ្ទុកសារធាតុប្លិច (Bleach) នេះ ។ ទឹកដុសលាងសម្អាតដែលមានសារធាតុអាស៊ីដធម្មតា មិនអាចសម្លាប់មេរោគបានអស់ល្អ និងឆាប់រហ័សម្យ៉ាងវាមិនអាចធ្វើឲ្យកន្លែងដែលអ្នកចង់សម្អាត ប្រែជាភ្លឺសស្អាត ដូចទឹកលាងសម្អាតដែលមានសារធាតុ ប្លិច(Bleach) នៅក្នុងនោះឡើយ។

សារធាតុ Sodium Hypochlorite ដែលមាននៅក្នុង ប្លិច(Bleach) គឺជាធាតុដ៏សំខាន់មួយក្នុងការសម្លាប់មេរោគដែលទឹកសម្អាតមួយចំនួនមានត្រឹមតែអាស៊ីតធម្មតាមិនអាចធ្វើបាន។

ដូច្នេះ អ្នកត្រូវចេះជ្រើសរើសប្រភេទទឹកសម្អាត ដែលមានសារធាតុប្លិច ដើម្បីអាចកម្ចាត់មេរោគ និងធ្វើឲ្យផ្ទៃសភ្លឺបានល្អ នោះគឺ ទឹកសម្អាតម៉ាក Promax ដែលមានមុខងារសម្អាតកន្លែងផ្សេងៗជាច្រើន មិនថានៅផ្ទះ ការិយាល័យ ឬកន្លែងណាទេ។

ទឹកកម្ចាត់មេរោគម៉ាក Promax តែមួយដបអាចសម្អាតនិងកម្ចាត់មេរោគរហូតដល់99.9%បាន ជាច្រើនកន្លែងដូចជា ក្នុងបន្ទប់ទឹក ឥដ្ឋការ៉ូ សម្ភារតុកៅអី និងកញ្ចក់ជាដើម។

មិនតែប៉ុណ្ណោះ Promax ត្រូវបានទទួលស្គាល់ និងទទួលបានការគាំទ្រពីក្រសួងសុខាភិបាល (MOH) និងអង្គការសុខភាពពិភពលោក (WHO) ក្នុងការប្រើប្រាស់ដើម្បីបំផ្លាញមេរោគនៅកន្លែងដែលមានករណីឆ្លង នៅពេលមានការផ្ទុះឡើងនៃមេរោគថ្មីដែលមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់ ដូចក្នុងករណី Covid-19 ជាដើម៕

សុភារម្យ