Van Gal ចង់​បាន​កីឡាករ​ណា​ខ្លះ​ នៅ​ពេល​ធ្វើ​ជា​គ្រូ​របស់​ Man Utd?

  • 2020-08-25 11:20:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Louis van Gaal បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​ធ្លាប់​បាន​ទាក់ទង​ហៅ​ ខ្សែ​ប្រយុទ្ធ​ Neymar ខ្សែ​ប្រយុទ្ធ​ Robert Lewandowski និង​ខ្សែ​ប្រយុទ្ធ​ Sadio Mane មក​លេង​នៅ​ក្លឹប​ Manchester United ក្នុង​កំឡុង​ពេល​ដែល​លោក​ធ្វើ​អ្នក​ចាត់ការ​នៅ​ក្លឹប​នោះ​​ ក្នុង​ឆ្នាំ​២០១៦។

លោក​ Van Gal បាន​និយាយ​ថា​៖" នៅ​ពេល​នោះ​ខ្ញុំ​ចង់​បាន​ Lewandowski តែ​ដោយ​សារ​តែ​ពិបាក​ក្នុង​ការ​ចរចា​ពេក​ខ្ញុំ​ក៏​យក​ខ្សែ​ប្រយុទ្ធ​ Gonzalo ជំនួស​។ មុន​ពេល​មក​ធ្វើ​ជា​អ្នក​ចាត់​ការ​នៅ​ហ្នឹង​ ខ្ញុំ​ក៏​ធ្លាប់ទាក់ទង​ភ្នាក់​ងារ​កីឡាករ​របស់​ Neymar តែ​គេ​ត្រឹម​ចាប់​អារម្មណ៍​លក់​អាវ​ប៉ុណ្ណោះ​។ "

លោក​បាន​បន្ត​ថា​៖" ក្រោយ​មក​ទៀត​ខ្ញុំ​ក៏​ចង់​បាន​ Mane និង​ Riyad Mahrez។ បន្ត​បន្ទាប់​មក​ទៀត​ ខ្ញុំ​ក៏​ចង់​បាន​ Muller កីឡាករ​ Kante ហើយ​ពេល​នោះ​ខ្ញុំ​ក៏​ចង់​បាន​ James Milner ដែរ​ដើម្បី​មក​ជួយ​ដឹក​នាំ​ សម្រាប់​ខាង​ខ្សែ​ការពារ​វិញ​ ខ្ញុំ​ក៏​ធ្លាប់​ហៅ​ Ramsos និង​ Hummels មកដែរ​។ "

យ៉ាង​ណា​មិញ​ គម្រោង​ដែល​លោក​បាន​ទាក់ទង​ទៅ​កីឡាករ​ខាង​លើ​ទាំង​អស់​នេះ​ ភាគ​ច្រើន​មិន​ទទួល​បាន​ជោគ​ជ័យ​៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី