LG មកលើកនេះប្លែកខ្លាំង ជាមួយស្មាតហ្វូនមានអេក្រង់បង្វិលបាន (វីដេអូ)

  • 2020-08-26 06:29:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ LG ធ្លាប់​បាន​បង្ហាញ​ចេញ​​ទូរសព្ទ​មាន​រចនាបថ​ប្លែកៗ​ជា​ច្រើន ហើយ​នៅ​ក្នុង​ឆ្នាំ ២០២០ នេះ​ ក្រុមហ៊ុន​នឹង​បង្ហាញ​ចេញ​ស្មាតហ្វូន​ប្លែក​មួយ​ទៀត​ដែល​មាន​អេក្រង់​អាច​បង្វិល​បាន។

ស្មាតហ្វូន​ដែល​មាន​អេក្រង់​បង្វិល​បាន​របស់ LG ត្រូវ​បាន​គេ​ដឹង​ថា​មាន​ឈ្មោះ​សម្គាល់​ថា LG Wing ដោយ​ចំណុច​ពិសេស​នោះ​គឺ​អ្នក​ប្រើ​ប្រាស់​អាច​ប្រើ​ស្មាតហ្វូន​ជា​លក្ខណៈ​បញ្ឈរ​នៅ​ផ្នែក​ខាង​មុខ​ ហើយ​អាច​ប្រើ​ប្រាស់​អេក្រង់​​មួយ​ទៀត​ជា​លក្ខណៈ​ផ្ដេក​ដែល​បង្កប់​នៅ​ផ្នែក​ខាង​ក្រោយ​បាន។

លក្ខណៈ​ពិសេស​នេះ អាច​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​បែប Multitasking កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន ដូច​ជា​​ប្រើ​ប្រាស់​កម្មវិធី​បង្ហាញ​ផ្លូវ​បណ្ដើរ​ ​បញ្ជា​លើ​ការ​ស្ដាប់​បទ​ចម្រៀង​បណ្ដើរ ដូច​ក្នុង​វីដេអូ​ខាង​ក្រោម​នេះ ៖

គេ​រំពឹង​ថា​ LG Wing នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ ២០២០ នេះ ខណៈ​ដែល​ព័ត៌មាន​ផ្សេង​ទៀត​អំពី​វា​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ៕​​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង