Ford ចេញភីកអាប់ Ranger Wildtrak X ថ្មី តែងខ្លួនរឹតតែសមជាអ្នក Off-road

  • 2020-08-27 01:19:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តភីកអាប់ Ford Ranger ស៊េរីឆ្នាំ២០២០ បានទទួលការអាប់ដេតសម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ដោយក្នុងនោះរួមមានមុខងារសំខាន់ៗជាច្រើន និងមានបន្ថែមម៉ូដែលថ្មី ហៅថា Ranger Wildtrak X ទៀតផង។

Ford Ranger Wildtrak X គឺជាម៉ូដែលមួយស្ថិតនៅលើម៉ូដែល Ranger Wildtrak ធម្មតា ដោយមានបំពាក់ចង្កៀងមុខ ប្រភេទ Bi-LED ដែលបាញ់ភ្លើងភ្លឺជាងមុន ១៧ភាគរយ និង ២០ភាគរយនៅពេលបើកហ្វារ។

ក្រៅពីនោះ Ranger Wildtrak X ក៏មានបំពាក់យ៉ាន់ Alloy ពិសេសទំហំ ១៨អ៊ីញពណ៌ខ្មៅក្រើម, កាងចំហៀងពណ៌ខ្មៅ, កាងការពារខាងមុខពណ៌ខ្មៅ ជាមួយភ្លើង LED និងបំពង់ហឺយមួយផងដែរ។ ចំពោះត្រកូល Ranger ទាំង Wildtrak, Wildtrak X និង XLT សុទ្ធតែទទយលបានពណ៌ខ្មៅ ហៅថា Alabaster White៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី