បង្ហាញមុខតារាស្រី ៥នាក់ដែលត្រូវជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់ CCTV
- 2020-08-27 05:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញមុខតារាស្រី ៥នាក់ដែលត្រូវជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់ CCTV
ចន្លោះមិនឃើញ
ប្រសិនអ្នកណាម្នាក់បានសម្រស់ មានសមត្ថភាពខាងសិល្បៈ និងឆ្លាតទៀតនោះ បូកផ្សំនឹងការតស៊ូ នោះនឹងអាចនាំផ្លូវទៅរកភាពជោគជ័យលើវិស័យមួយនេះ។ ប៉ុន្តែពេលខ្លះ បែរជាមានរឿងខ្លះ ក្លាយជាឩបសគ្គសម្រាប់តារាៗ ក្នុងការឈរលើវិថីសិល្បៈ។ ដូចតារាស្រី ៥នាក់នេះជាដើម ទាំងស្អាត ទាំងល្បី ប៉ុន្តែចៃដន្យអី ពួកគេបែរជាត្រូវជាប់បម្រាម ស្ថិតក្នុងបញ្ជីខ្មៅរបស់ ទូរទស្សន៍ CCTV ទៅវិញ ដោយសាររឿងអាស្រូវជាច្រើន៖
១. Fan Bingbing
នាងជាតារាចិនដ៏ល្បីប្រចាំទ្វីបអាស៊ី ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ នាងបែរជាត្រូវជួបរឿងជាច្រើន ទាក់ទងនឹងរឿងលុយកាក់។ ដោយសារអាស្រូវហិរញ្ញវត្ថុនេះហើយ បានធ្វើឲ្យមហាជនគិតមិនល្អចំពោះនាងរហូត ហើយក៏ព្រោះរឿងហេតុដដែលនេះហើយ ទើបនាងត្រូវជាប់ឈ្មោះមិនឲ្យបង្ហាញមុខលើទូរទស្សន៍ CCTV។
២. Zhao Wei
ពិតណាស់នាងជាតារាស្រីជួរមុខរបស់ចិន ប៉ុន្តែបើទោះល្បីយ៉ាងណាក៏នាងនៅតែគេចមិនផុត ជាប់ក្នុងបញ្ជីខ្មៅរបស់ទូរទស្សន៍ CCTV ទាល់តែបាន។ ដោយសារទង្វើភ្លេចខ្លួននាងត្រូវគេចាប់បាន ដោយបានពាក់ទង់ជប៉ុន ដើរបង្ហាញម៉ូដក្នុងកម្មវិធីមួយ ដែលអាចនិយាយបានថា មិនបានបង្ហាញការគោរពដល់ប្រទេសរបស់ខ្លួន។
៣. Liu Xiaoqing
មូលហេតុដែលនាំឲ្យ Liu Xiaoqing ត្រូវគេហាមមិនឲ្យបង្ហាញមុខលើទូរទស្សន៍ខាងលើ ក៏មិនខុសពី Fan Bingbing ដែរ តែជារឿងកើតឡើងពីមុន។ កាន់តែធ្ងន់ធ្ងរ គឺ Xiaoqing ត្រូវធ្លាក់ខ្លួនខ្លាំងដល់ថ្នាក់ជាប់ពន្ធនាគាររយៈពេល ១ឆ្នាំទៀត។ រហូតដល់ពេលនេះ រយៈពេលក៏កន្លងផុតទៅយូរហើយដែរ ដូច្នេះរឿងនេះក៏ត្រូវបានគេភ្លេចខ្លះដែរ ស្របពេលបច្ចុប្បន្នអ្នកស្រីបានក្លាយជានារីជោគជ័យជាថ្មី និងបង្ហាញមុខក្នុងខ្សែភាពយន្តជាច្រើន។
៤. Tang Wei
គ្រប់គ្នាសុទ្ធតែដឹងថា តារាស្រីរូបនេះត្រូវបានគេហាមឃាត់ ដោយសាររឿងដែលនាងថតជាមួយ Tony Leung មានចំណងជើងថា «Lust, Caution» មិនអាចធ្វើឲ្យអ្នកទស្សនាទទួលយកបាន។
៥. Jang Nara
តារាកូរ៉េរូបនេះក៏ត្រូវជាប់ឈ្មោះជាតារាស្រីដែលត្រូវបានហាមឃាត់ដោយទូរទស្សន៍ CCTV ដែរ។ កេរ្តិ៍ឈ្មោះនាងក្នុងប្រទេសចិន មានសន្ទុះហក់ឡើងមិនធម្មតា ប៉ុន្តែគួរឲ្យស្ដាយ ពេលមួយនាងតបសំណួរក្នុងបទសម្ភាសមួយដោយនិយាយថា នាងមកប្រទេសចិនដើម្បីរកលុយ ជាហេតុប្រជាជនចិនមួយភាគធំមិនពេញចិត្ត៕
ប្រភព៖ Cunman