កាមេរ៉ា Canon ពេលនេះអាចបង្ហោះរូបដោយស្វ័យប្រវត្តិចូល Google Photos បាន

  • 2020-08-27 09:09:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ប្រាស់​កាមេរ៉ា​ Canon ម៉ូដែល​ថ្មីៗ​មួយ​ចំនួន​នា​ពេល​នេះ អាច​បង្ហោះ​រូប​ចូល​ក្នុង​ Google Photos ដោយ​ស្វ័យប្រវត្តិ​បាន​ តាម​រយៈ​ការ​ភ្ជាប់​កាមេរ៉ា​ជា​មួយ​ទូរសព្ទ។

មុខងារ​បង្ហោះ​ស្វ័យប្រវត្តិ​​ចូល​ទៅ​កាន់ Google Photos នេះ​គឺ​ដំណើរ​ការ​បាន​​​នៅ​លើ​​កម្មវិធី image.canon​ ទាំង​​​ប្រភេទ iOS និង​ប្រភេទ Android ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​កាមេរ៉ា​របស់​អ្នក​អាច​ដំណើរ​ការ​មុខងារ​នេះ​បាន។ នៅ​លើ​កម្មវិធី image.canon ពេល​ដែល​អាប់ដេត​រួច អ្នក​នឹង​ឃើញ​ជម្រើស​ផ្ទេរ​រូបភាព​ចូល​ទៅ​ក្នុង Google Photos។

ក្រោយ​ពី​ដំណើរ​ការ​មុខងារ​នេះ​រួច​នៅ​លើ​កម្មវិធី image.canon រូបភាព ឬ​វីដេអូ ដែល​អ្នក​ថត​នៅ​ពេល​ខាង​មុខ នឹង​បង្ហោះ​ចូល​ទៅ​កាន់ Google Photos ដោយ​ស្វ័យប្រវត្តិ។ ចំពោះ​គុណភាព​រូបភាព​វិញ​គឺ​នឹង​បង្ហោះ​ដោយ​រក្សា​ទំហំ​ដើម ​ប៉ុន្តែ​ត្រូវ​ច្បាស់​ថា​ Google Photos របស់​អ្នក​មាន​សល់​ទំហំ​គ្រប់គ្រាន់​សម្រាប់​រក្សា​រូបភាព ឬ​វីដេអូ។

​​​​យ៉ាងណាក្ដី ដើម្បី​អាច​ប្រើ​ប្រាស់​មុខងារ​នេះ​បាន អ្នក​ត្រូវ​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​សេវាកម្ម Google One ជា​មុន​សិន។ ប្រសិន​បើ​ចាប់​អារម្មណ៍ Google មាន​ផ្ដល់​ជូន​អ្នក​ប្រើ​ប្រាស់​​កាមេរ៉ា Canon អាច​ប្រើ​ប្រាស់​ Google One បាន​ដោយ​ឥត​គិត​លុយ​មួយ​ខែ​ ដែល​មាន​ផ្ដល់​ជូន​ទំហំ​រហូត​ដល់ ១០០GB និង​អត្ថប្រយោជន៍​ផ្សេង​ទៀត៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង