មក​ស្គាល់​ប្រភេទ​អេក្រង់​ស្មាតហ្វូន​ ​ដែល​កំពុង​ល្បី​ពេល​បច្ចុប្បន្ន

  • 2020-08-27 09:17:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ស្មាតហ្វូន​មាន​ការ​និយម​ប្រើប្រាស់​ច្រើន​ ​ហើយ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​នីមួយៗ​បាន​បំពាក់​នូវ​គ្រឿង​បង្គំ​ ​និង​បច្ចេកវិទ្យា​ទំនើប​ៗ​ចុង​ក្រោយ​ ​ជា​ពិសេស​អេក្រង់​ដែល​មាន​ខ្លះ​កោង​ ​ឬ​រាបស្មើ​ ​សម្រាប់​បង្ហាញ​នូវ​រូបភាព​ច្បាស់​ល្អ​ ​និង​ទាក់ទាញ​សម្រាប់​វាយ​លុក​ទីផ្សារ​រាង​ៗ​ខ្លួន​ ​។​ ​ទាំងអស់​គ្នា​អាច​ពិនិត្យ​មើល​ ​និង​យល់ដឹង​បន្ថែម​លើ​ប្រភេទ​អេក្រង់​ដែល​បំពាក់​លើ​ស្មាតហ្វូន​ដូច​ខាងក្រោម​៖

  • HD

HD​ ​(High Definition)​ ​ដែល​ធម្មតា​មាន​ន័យ​ថា​ជា​ខ្នាត​ ​Pixel​ ​ទំហំ​ដូចជា​ ​1280 x 720 pixels។ មិន​សំខាន់​ថា​អេក្រង់​ធំ​ប៉ុណ្ណា​នោះ​ទេ​ ​ដរាប​ណា​ខ្នាត​ ​Pixel​ ​នៅ​តែ​មាន​ទំហំ​នេះ​ ​វា​ជា​ ​HD display។

សម្រាប់​អេក្រង់​ ​HD​ ​កាន់​តែ​តូច​ ចំនួន​ដង់ស៊ីតេ​កាន់​តែ​ខ្ពស់​ ​និង​ធ្វើ​ឲ្យ​រូបភាព​មាន​គុណភាព​ល្អ​។ ដូច្នេះ​ការ​មាន​នូវ​ ​HD display​ ​មិន​សូវ​ជា​មាន​ន័យ​ប៉ុន្មាន​ទេ​ ​ដែល​វា​នឹង​ផលិត​នូវ​រូបភាព​ផ្សេង​គ្នា​នៅ​លើ​អេក្រង់​ ​៥​ ​អ៊ីញ​ ​និង​ ​១០​ ​អ៊ីញ។ ឧទាហរណ៍៖ នៅ​លើ​អេក្រង់​ ​៤,៣​ ​អ៊ីញ​ ​ចំនួន​ដង់ស៊ីតេ​ ​Pixel មាន​ ​៣៤២ ppi។ នៅ​លើ​អេក្រង់​ ​៤,៧​ ​អ៊ីញ​មាន​ចំនួន​ដង់ស៊ីតេ​ធ្លាក់​ត្រឹម​ ​៣១២ppi​ ​ប៉ុន្តែ​ប្រភេទ​ទាំងពីរ​នៅ​តែ​ជា​ ​HD display។ យោង​តាម​ ​Apple​ ​ចំនួន​ 300 ppi​ ​ជា​ចំណុច​ដ៏​ល្អ​ ​ព្រោះ​ជា​ចំណុច​ដែល​ភ្នែក​មនុស្ស​ងាយស្រួល​មើល​យល់​នៅ​ចម្ងាយ​ជាក់​លាក់​ណា​មួយ​។

  • Full HD

Full HD ជា​កម្រិត​បន្ទាប់​ដែល​បច្ចុប្បន្ន​ជា​ស្តង់ដារ​សម្រាប់​អេក្រង់​ស្មាតហ្វូន ។ Full HD មាន​ទំហំ​ខ្នាត​ 1920 x 1080​ pixels​ ​ហើយ​ចំនួន​ដង់ស៊ីតេ​ ​Pixel​ ​នឹង​អាស្រ័យ​លើ​ទំហំ​ធំ​របស់​អេក្រង់​។​ សម្រាប់​ ស្មាតហ្វូន​ទំហំ​ ​៥​ ​អ៊ីញ​មាន​នូវ​ដង់ស៊ីតេ​ ​Pixel​ ​ចំនួន​ ​៤៤០ppi​ ​កំឡុង​ពេល​ដែល​នៅ​លើ​អេក្រង់​ ​៥,៥​ ​អ៊ីញ​មាន​ចំនួន​ធ្លាក់​នូវ​ត្រឹម​ ​៤០០ppi។

  • QHD, Quad HD ឬ 2K

QHD (Quad HD)​ ​ស្មើ​ ​៤​ ​ដង​នៃ​កម្រិត​ស្តង់ដារ​ ​HD​ ​ដែល​មាន​ន័យ​ថា​អ្នក​អាច​មាន​នូវ​ចំនួន​ ​Pixels ដូចគ្នា​ដូច​ទៅ​នឹង​ ​HD display​ ​៤​ ​ចូល​ក្នុង​ QHD display នៅ​ទំហំ​ដូចគ្នា​។ ទំហំ​ខ្នាត​ Pixel សម្រាប់​ QHD មាន​ 2560 x 1440 pixels។ នៅ​លើ​ QHD display ៥,៥​ ​អ៊ីញ​មាន​នូវ​ដង់ស៊ីតេ​ ​Pixel​ ​ចំនួន​ ​៥៣៨ppi។ សម្រាប់​ការ​ប្រៀបធៀប​ដង់ស៊ីតេ​ ​Pixel​ ​របស់​អេក្រង់​ ​Full HD ៥,៥​ ​អ៊ីញ​មាន​ចំនួន​ ​៤០០ ppi។ និយមន័យ​ជា​ទូទៅ​សំដៅ​លើ​ ​ចំនួន​តូច​របស់​ខ្នាត​ ​Pixel​ ​ដូច្នេះ​ពេល​ខ្លះ​គេ​ហៅ​ ​HD​ ​ថា​ ​720p​ និង​ ​Full HD ថា​ 1080p។ សម្រាប់​ QHD ហៅថា​ 2K ដោយសារ​ចំនួន​ Pixel  មាន​លើស​ពី​ ២០០០pixels។

  • 4K ឬ Ultra HD

ដូច​ទៅ​នឹង​ 2K ដែរ​ ឈ្មោះ​ 4K បាន​មក​ពី​ចំនួន​ខ្នាត​ Pixel​ ធំ​ពីរ​ដែល​មាន​ ៤ ០៩៦ pixels ក្នុង​ 4K និង​ត្រឹម​ ៣ ៨៤០ pixels ក្នុង​ Ultra HD។ Ultra HD មាន​នូវ​ទំហំ​ 3860 x 2160 pixels និង​ 4K មាន​ 4096 x 2160 ដែល​ប្រភេទ​ Definition ទាំង​ពីរ​មាន​នូវ​ 2160p ហើយ​នឹង​មាន​ Pixel ខុស​គ្នា​តិច​តួច​។ សម្រាប់​ ​Display​ ​លើ​ស្មាតហ្វូន​ ​Xperia Z5 Premium របស់​ក្រុមហ៊ុន​ Sony ជា​ប្រភេទ​ ​4K​ ​ដែល​បាន​ផ្ដល់​នូវ​កម្រិត​ ​Ultra HD resolution​ ​លើ​អេក្រង់​ ​៥,៥​ ​អ៊ីញ។ Sony​ ​សំដៅ​លើ​ ​Display​​ នេះ​ជា​ 4K ប៉ុន្តែ​ប្រើប្រាស់​ខ្នាត​តូច​របស់​ ​Ultra HD​ ​ដែល​មិន​មែន​ជា​ 4K definition ពិត​នោះ​ឡើយ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​Z5 Premium មាន​នូវ​ដង់ស៊ីតេ​ចំនួន​ ៨០៦ ppi។

  • Resolution trends

កំឡុង​ពេល​ដែល​អេក្រង់​ស្មាតហ្វូន​មាន​ទំហំ​អេក្រង់​កាន់​តែ​ធំ​ ​ប៉ុន្តែ​មិន​មាន​នូវ​អេក្រង់​ដែល​ប្រកួត​ប្រជែង​នឹង​ ​4K​ ​ដែល​យើង​បាន​រំពឹង​ទុក​មួយ​ឆ្នាំ​កន្លង​ទៅ​នោះ​ទេ​ ដែល​ដូចជា​មាន​នៅ​តែ​លើ​ Z5 Premium របស់​ Sony ប៉ុណ្ណោះ​។ អ្វី​ដែល​ស្ថិត​នៅ​កំពូល​ទីផ្សារ​គឺ​ 2K ជៀស​ជាង​ជម្រើស​ Higher resolution ផ្សេង​ទៀត​។ ហេតុផល​មួយ​ចំនួន​ ប្រហែល​ជា​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ថាមពល​ ​ដោយ​វា​មាន​ទំហំ​ធំ​ ​និង​ Higher-resolution display ដែល​កាន់​តែ​ប្រើ​ថាមពល​ច្រើន​។ សម្រាប់​អាយុ​ជីវិត​ថ្ម​លើ​ ​ស្មាតហ្វូន មាន​បញ្ហា​តិចតួច​នៅ​ឡើយ​សម្រាប់​អ្នក​ប្រើប្រាស់​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​អ្នក​ផលិត​ស្មាតហ្វូន​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​បំពាក់​អេក្រង់​បែប​នោះ​។ ​ ​ទោះ​បី​ជា​យ៉ាង​ណា​ ​ឆ្នាំ​ ​២០១៧​ ​អាច​ជា​ឆ្នាំ​ល្អ​ដែល​យើង​នឹង​ឃើញ​មាន​ឧបករណ៍​បំពាក់​នូវ​​ Ultra HD បន្ថែម​។

  • ប្រភេទ Panel

ជា​ប្រភេទ​អេក្រង់​ច្រើន​ដែល​បាន​ប្រើប្រាស់​ក្នុង​ស្មាតហ្វូន​ដូចជា​ ​LCD, OLED, AMOLED, Super AMOLED, TFT, IPS និង​មួយ​ចំនួន​ទៀត​ដែល​មិន​សូវ​មាន​លើ​ស្មាតហ្វូន​បច្ចុប្បន្ន​ ​ដូចជា​ ​TFT-LCD។ មួយ​ក្នុង​ចំណោម​អេក្រង់​ខាង​លើ​ដែល​មាន​ឃើញ​លើ​ស្មាតហ្វូន​នា​ពេល​បច្ចុប្បន្ន​ជាង​ពាក់កណ្ដាល​គឺ​ IPS-LCD។ ចុះ​ប្រភេទ​ទាំងអស់​នោះ​មាន​ន័យ​ដូចម្ដេច?

  • LCDs

LCD (Liquid Crystal Display)​ ​សំដៅ​លើ​បណ្ដុំ​នៃ​ ​Liquid crystal​ ​ជា​ច្រើន​ដែល​បំភ្លឺ​ដោយ​ ​Backlight​ ​(អំពូល​នៅ​ពី​ក្រោយ)​ ​ហើយ​ ​Ubiquity​ ​និង​តម្លៃ​ធូរ​ថ្លៃ​ ​ពួក​វា​បាន​ក្លាយ​ជា​ជម្រើស​ដ៏​ពេញ​និយម​សម្រាប់​ប្រើប្រាស់​លើ​ ស្មាតហ្វូន​ ​និង​ឧបករណ៍​ជា​ច្រើន​ផ្សេង​ទៀត​។ LCD​ ​មាន​ដំណើរការ​ល្អ​គ្រាន់​បើ​ពេល​ត្រូវ​នឹង​ពន្លឺ​ព្រះអាទិត្យ​ផ្ទាល់​ ​ដែល​ ​Display​ ​ទាំងស្រុង​ត្រូវ​បាន​បំភ្លឺ​ពី​ខាងក្រោយ​ ​ប៉ុន្តែ​មាន​បញ្ហា​ពី​ពណ៌​ដែល​បង្ហាញ​មាន​ភាព​ត្រឹមត្រូវ​តិច​តួច​ជាង​ ​Display​ ​ដទៃ​ទៀត​ដែល​មិន​តម្រូវ​ Backlight។

  • TFT

TFT​ ​(Thin Film Transistor)​ ​ដែល​ជា​ជំនាន់​កម្រិត​ខ្ពស់​របស់​ ​LCD​ ​ដែល​ប្រើប្រាស់​ ​Active matrix​ (ដូច​ទៅ​នឹង​ ​AM​ ​ក្នុង​ ​AMOLED)។ Active matrix​ ​មាន​ន័យ​ថា​ ​Pixels​ ​នីមួយៗ​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ Transistor និង​ Capacitor ដោយ​លែក​។

គុណសម្បត្តិ​សំខាន់​របស់​ ​TFT​ ​មាន​ការ​ទាក់ទង​នឹង​ការ​ផលិត​មាន​តម្លៃ​ទាប​ ​និង​បាន​បង្កើន​នូវ​ Contrast ពេល​ប្រៀបធៀប​នឹង​ LCD ជំនាន់​មុន​។ គុណវិបត្តិ​របស់​ ​TFT LCD គឺ​ប្រើប្រាស់​ថាមពល​ខ្ពស់​ជាង​ប្រភេទ​ LCD ដទៃ​ទៀត​ ហើយ​ពេល​មើល​ពី​ចំហៀង​ ​គឺ​បង្ហាញ​ពណ៌​មិន​សូវ​ច្បាស់។ ហេតុផល​ទាំង​នេះ​ហើយ​ដែល​ ​TFT​ ​មាន​ការ​ប្រើប្រាស់​តិច​តួច​លើ​ស្មាតហ្វូន​នា​ពេល​បច្ចុប្បន្ន​។

  • IPS

IPS (In-Plane Switching) ជា​ជំនាន់​កែ​សម្រួល​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​លើ​ TFT LCD ដែល​មាន​នូវ​ Color reproduction​ ​(កម្រិត​ពណ៌​ច្បាស់)​ ​បាន​ប្រសើរ​ជាង​ ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ភាគ​ច្រើន​គឺ​បាន​ពង្រឹង​នូវ​ ​Viewing angle​ ​(មើល​ពី​ចំហៀង​)​ ​ច្បាស់​ជាង​ TFT-LCD។ វា​ប្រើប្រាស់​នូវ​ ​Transistors ចំនួន​ពីរ​សម្រាប់​ ​Pixel នីមួយៗ​ដែល​បាន​បន្សំ​ជា​មួយ​នឹង​ ​Backlight​ ​ដែល​មាន​ថាមពល​កាន់​តែ​ខ្លាំង​ ប៉ុន្តែ​វា​ត្រូវការ​ប្រើប្រាស់​ថាមពល​កាន់​តែ​ច្រើន​ជាង​ប្រភេទ​ ​Non-LCD display ផ្សេង​ទៀត​។ ពួក​វា​ជា​ធម្មតា​ប្រើប្រាស់​ថាមពល​តិច​ជាង​ ​TFT display។

  • AMOLED

AMOLED (Active Matrix Organic Light-Emitting Diode) ដែល​ស្ដាប់​ទៅ​មាន​ការ​ស្មុគស្មាញ​បន្តិច​។ យើង​បាន​ស្គាល់​រួច​ហើយ​នូវ​ Active matrix ដែល​មាន​ក្នុង​បច្ចេកវិទ្យា​ TFT LCD និង OLED ដែល​ជា​ផ្នែក​មួយ​សម្រាប់​បច្ចេកវិទ្យា​ Thin-film display ដទៃ​ទៀត​។ OLED ជា​ប្រភេទ​ ​Organic​ ​ដែល​បញ្ចេញ​ពន្លឺ​ពេល​ចរន្ត​ឆ្លងកាត់​វា​។ វា​មាន​លក្ខណៈ​ផ្ទុយ​នឹង​ផ្ទាំង​ ​LCD​ ​ដែល​ជា​ ​Back-lit​ ​សម្រាប់​ OLED display​ ​ដែល​តែង​តែ​បិទ​លុះត្រាតែ​ ​Pixels​ ​មួយៗ​មាន​ចរន្ត​រត់​កាត់​។ នេះ​មាន​ន័យ​ថា​ ​OLED display មាន​នូវ​ពណ៌ខ្មៅ​សុទ្ធ​ជាង​ និង​ប្រើប្រាស់​ថាមពល​តិច​ ​ពេល​ពណ៌​ខ្មៅ​ ​ឬ​ងងឹត​បង្ហាញ​លើ​អេក្រង់​។ ទោះ​បី​ជា​យ៉ាង​ណា​ ​Theme​ ​ដែល​មាន​ពណ៌​ភ្លឺ​លើ​អេក្រង់​ ​AMOLED ប្រើប្រាស់​ថាមពល​ច្រើន​ជាង​ LCD ដោយ​ប្រើ​ Theme ដូចគ្នា​។ ម្យ៉ាង​វិញ​ទៀត​ អេក្រង់​ OLED ក៏​មាន​តម្លៃ​ថ្លៃ​ជាង​ក្នុង​ការ​ផលិត​ជាង​ LCD  ផង​ដែរ​។ ដោយសារ​តែ​ Pixels ពណ៌​ខ្មៅ​បិទ​ក្នុង​ OLED display ដូច្នេះ​ Contrast ratio ក៏​មាន​កម្រិត​ខ្ពស់​ជាង​ LCD screen។ AMOLED display ក៏​មាន​ការ​ Refresh rate លឿន​ផង​ដែរ​ ប៉ុន្តែ​មិន​សូវ​បង្ហាញ​បាន​ច្បាស់​ពេល​ត្រូវ​ពន្លឺ​ព្រះអាទិត្យ​ដោយ​ផ្ទាល់​ដូច​នឹង​ Backlit LCD។ សម្រាប់​អេក្រង់​ AMOLED អាច​ផលិត​បាន​ស្ដើង​ជាង​ ​LCD​ ​ពីព្រោះ​វា​មិន​ត្រូវ​ការ​ស្រទាប់​ Backlit ហើយ​ក៏​អាច​បត់បែន​បាន​ដែរ​។

  • Retina

Retina display​ ​របស់​ ​Apple​ ​ជា​លក្ខណៈ​ ​Resolution​ ​ដែល​ភ្នែក​មនុស្ស​មិន​អាច​យល់​ពី​ ​Pixels​ ​នៅ​ចម្ងាយ​នៃ​ការ​មើល​ធម្មតា​ ​ហើយ​មាន​ដង់ស៊ីតេ​ ​Pixel​ ​លើស​ពី​ ​៣០០ppi។ ដូច​ដែល​យើង​ដឹង​ហើយ​ Apple​ ​មិន​បាន​វាស់​ខ្នាត​ ​ppi​ ​ដូច​នឹង​វិធី​ដែល​អ្នក​ផលិត​ផ្សេង​ទៀត​នោះ​ទេ​។ ការ​វាស់​ខ្នាត​មាន​ការ​ផ្លាស់ប្ដូរ​ដោយ​អាស្រ័យ​លើ​ទំហំ​ ​និង​ ​Resolution របស់​ Display។ ក្រុមហ៊ុន​ Apple មាន​ប្រជាប្រិយភាព​លើ​គោលការណ៍​ ​Retina​ ​ជា​មួយ​នឹង​ ​iPhone 4 ដែល​មាន​ 960 x 640 pixel resolution លើ​អេក្រង់​ IPS LCD ៣,៥​ ​អ៊ីញ​ ​ដែល​ជា​លទ្ធផល​មាន​ ​៣៣០pixels per square inch (ppi)។ ពិចារណា​លើ​ QHD display ៥,៥​ ​អ៊ីញ​លើ​ស្មាតហ្វូន​ ​Android​ ​កម្រិត​ចុង​ក្រោយ​នា​ពេល​បច្ចុប្បន្ន៕

ប្រភព៖ Androidpit   ប្រែសម្រួល ​៖ ប៊ុន ធឿន