ចេញហើយ! Lexus GX ឆ្នាំ២០២១ តម្លៃចាប់ពីខ្ទង់ ៥ម៉ឺនដុល្លារ

  • 2020-08-31 01:24:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus បានប្រកាសចេញរថយន្ត GX 460 ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយបន្ថែមមុខងារថ្មីៗមួយចំនយន ខណៈរក្សាការឌីហ្សាញ និងជម្រើសម៉ាស៊ីននៅដដែល។

រថយន្ត Lexus GX 460 ថ្មី នៅតែបំពាក់ម៉ាស៊ីនចំណុះ ៤,៦លីត្រ V8 មានកម្លាំង ៣០១សេះ អាចអូសសណ្តោងបានទម្ងន់ជិត ៣តោន និងប្រើប៉ុងពីរ 4WD ជាមួយមុខងារ Low-range និង Limited-slip Center Differential។

GX 460 ឆ្នាំ២០២១ ចែកចេញជា ៣ម៉ូដែល គឺ GX 460 ប្រភេទ Base Model តម្លៃចាប់ពី ៥៣ ១០០ដុល្លារ, GX 460 Premium តម្លៃចាប់ពី ៥៥ ៨៩០៩ដុល្លារ និង GX 460 Luxury តម្លៃចាប់ពី ៦៤ ៣៦៥ដុល្លារ។ វាផ្តល់ជម្រើសពណ៌ចំនួន ៦ គឺ Claret Mica, Black Onyx, Nightfall Mica, Starfire Pearl, Nebula Gray Pearl និង Atomic Silver។

បច្ចេកវិទ្យា Safety System+ ត្រូវបានបំពាក់មកស្តង់ដារលើគ្រប់ម៉ូដែល GX ទាំងអស់ ដោយក្នុងនោះរួមមានមុខងារដូចជា Pre-Collision System with Pedestrian Detection, Lane Departure Alert, High-Speed Dynamic Radar Cruise Control និង Intelligent High Beams៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម