ABA ដាក់ឲ្យប្រើមុខងារទូទាត់ថ្លៃសេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមទូរស័ព្ទដៃ

  • 2020-08-31 03:25:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ABA ជាធនាគារពាណិជ្ជនាំមុខផ្នែកហិរញ្ញវត្ថុឌីជីថលរបស់កម្ពុជា និងក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការគ្នាធ្វើឲ្យមានការទូទាត់ងាយស្រួលនូវថ្លៃសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈកម្មវិធី ABA Mobile។

នៅក្នុងកិច្ចសហការនេះ ធនាគារ ABA ផ្តល់ជូនអតិថិជនរបស់ខ្លួននូវការទូទាត់តាមទូរសព្ទដៃបានភ្លាមៗ គ្រប់ពេលវេលា និងពីគ្រប់ទីកន្លែង សម្រាប់សេវាផ្សេងៗជាច្រើនរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖

  • ការទិញលេខចុះបញ្ជីយានជំនិះ

  • ការចុះបញ្ជីយានជំនិះ

  • ការត្រួតពិនិត្យបច្ចេកទេសយានជំនិះ

  • ការផ្តល់ និងការបន្តសុពលភាពបណ្ណបើកបរ

  • ការចេញ និងការបន្តអាជ្ញាបណ្ណដឹកជញ្ជូន។

នេះជារបៀបទូទាត់ថ្លៃសេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូនតាមកម្មវិធី ABA Mobile៖

១. បើក ABA Mobile app

២. ចុចមីនុយ ទូទាត់ប្រាក់ អូសចុះក្រោម រួចចុច សេវាសាធារណៈ ហើយជ្រើសរើស ក្រសួងសាធារណការ និងដឹកជញ្ជូន

៣. បញ្ចូលព័ត៌មានចាំបាច់ ព្រមជាមួយលេខវិក្កយបត្រអេឡិកត្រូនិក ឬលេខវិក្កយបត្រទូទាត់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន

៤. ចុចប៊ូតុង បង់ឥឡូវ និងបញ្ជាក់ការទូទាត់ជាមួយលេខសម្ងាត់ PIN កម្មវិធី ABA Mobile របស់អ្នក។

លោក ម៉ី ប៉ូលីន នាយកអភិវឌ្ឍន៍អាជីវកម្មនៃធនាគារ ABA មានប្រសាសន៍ថា៖ “យើងមានសេចក្តីរីករាយក្នុងការក្លាយជាដៃគូប្រមូលថវិការបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ យើងជឿជាក់ថា កិច្ចសហការនេះនឹងជួយលើកកម្ពស់សង្គមទំនើប ដែលមានការទូទាត់បែបឌីជីថល និងធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែងាយស្រួលក្នុងការទូទាត់គ្រប់ពេលវេលា។ ប្រតិបត្តិការឌីជីថល មិនប្រើសាច់ប្រាក់ មានសារៈសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពអាជីវកម្ម និងការគ្រប់គ្រងហានិភ័យ។ ដោយសារវាជាឌីជីថលូបនីយកម្ម នោះប្រតិបត្តិការមានភាពងាយស្រួលសម្រាប់អ្នកទូទាត់ ក្នុងការបង់ប្រាក់ ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នៅគ្រប់ពេលវេលា”។

លោកស្រី ម៉ែន ច័ន្ទសុកុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា៖ “គោលបំណងនៃកិច្ចសហការនេះ គឺធ្វើឱ្យមានភាពងាយស្រួលទៅដល់បងប្អូនប្រជាពលរដ្ឋក្នុងការមកទទួលនូវសេវាសាធារណៈដឹកជញ្ជូនផ្លូវគោកដោយអាចធ្វើការបង់ប្រាក់កម្រៃសេវាសាធារណៈបានគ្រប់ពេលវេលា គ្រប់ទីកន្លែង កាត់បន្ថយការជួបជាមួយមន្រ្តីផ្ទាល់ និងកាត់បន្ថយពេលវេលា។ បន្ថែមលើនេះ គឺបង្កើននូវភាពរហ័ស ជាក់លាក់ និងប្រសិទ្ធភាព តម្លាភាពនៃសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ បច្ចុប្បន្ន យើងមានដៃគូប្រមូលថវិកាសរុបចំនួន ១១”។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មដែលផ្តល់ដោយធនាគារ ABA និង ក្រសួងសាធារណការ និងដឹកជញ្ជូន សូមទាក់ទងធនាគារ ABA តាមលេខទូរស័ព្ទ 023 225 333 ឬ ក្រសួងសាធារណការ និងដឹកជញ្ជូនតាមលេខទូរស័ព្ទ 1275។

អ្នកក៏អាចចូលទៅគេហទំព័រផ្លូវការរបស់ធនាគារ ដោយចុចត្រង់នេះ

អំពីធនាគារ ABA៖

ធនាគារ ABA គឺជាធនាគារពាណិជ្ជឈានមុខគេរបស់ប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ មានឈ្មោះថា ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់។ ជាធនាគារធំទីបីនៅកម្ពុជា ABA មានបម្រើសេវាទូលំទូលាយជូនដល់បណ្ដាអតិថិជនជាច្រើនដូចជា សហគ្រាសធុនតូចនិងមធ្យម អាជីវកម្មខ្នាតតូច និងរូបវន្តបុគ្គល។

ធនាគារ ABA ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយទាំងថ្នាក់ជាតិ និងអន្តរជាតិ ថាជាគ្រឹះស្ថាននាំមុខក្នុងវិស័យធនាគារកម្ពុជា ដោយសារវឌ្ឍនភាពឌីជីថលរបស់ខ្លួន ការផ្តោតស៊ីជម្រៅលើបច្ចេកវិទ្យា និងសេវាធនាគារតាមទូរស័ព្ទប្រកបដោយភាពងាយស្រួល។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.ababank.com

ភាគទុនិករបស់ធនាគារ ABA គឺធនាគារជាតិកាណាដាដែលមានភាគហ៊ុនជិត 100 ភាគរយ។ ធនាគារជាតិកាណាដាគឺជាធនាគារធំបំផុតមួយនៅក្នុងប្រទេសកាណាដានិងជាធនាគារឈានមុខគេនៅកេប៊ិចដែលជាជម្រើសដៃគូក្នុងចំណោមសហគ្រាសធុនតូចនិងមធ្យម។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.nbc.ca

អត្ថបទថ្មី