ស្រីស្អាតគ្រាន់តែថតវីដេអូបង្ហាញឡានឡូយៗ រកលុយបានលានដុល្លារ

  • 2020-08-31 06:11:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alex Hirschi ដែល​​​មាន​ឈ្មោះ​លើ​អ៊ីនធឺណិត​ថា​ Supercar Blondie បច្ចុប្បន្ន​នេះ​មាន​អ្នក Follower សរុប​ប្រមាណ ៣០​លាន​នាក់​នៅ​លើ​បណ្ដាញ​សង្គម​ទាំង​អស់​របស់​នាង។ ការ​បង្ហាញ​រថយន្ត​តម្លៃ​ថ្លៃ​ៗ មាន​លក្ខណៈ​ពិសេសៗ​របស់​នាង ទាក់ទាញ​បាន​ចំណាប់​អារម្មណ៍​មនុស្ស​ជា​ច្រើន។

នារី​វ័យ ៣៤​ឆ្នាំ​នេះ មាន​ទី​កន្លែង​កំណើត​នៅ​រដ្ឋ Queensland ប្រទេស​អូស្ត្រាលី ដែល​នាង​ធ្លាប់​ធ្វើ​ជា​ពិធីការនី និង​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​មួយ មុន​ផ្លាស់​ទី​លំនៅ​ទៅ​កាន់​ទីក្រុង​ឌុយបៃ​ដែល​ជា​ទី​លំនៅ​បច្ចុប្បន្ន​របស់​នាង។

បើ​ផ្អែម​តាម​ GoCompare បាន​ឲ្យ​ដឹង​ថា​ Alex អាច​រក​ចំណូល​បាន​ប្រមាណ ១,៥​លាន​ដុល្លារ​ ក្នុង​ឆ្នាំ ២០១៩ តាម​រយៈ​ការ​​រក​ចំណូល​បាន​ប្រមាណ ៥៥០០​ដុល្លារ​ពី​វីដេអូ​មួយ​លើ YouTube និង​ការ​បង្ហោះ​លើ Instagram ម្ដងៗ​អាច​រក​ចំណូល​បាន​ជាង ៣៦ ០០០​ដុល្លារ។

​ក្នុង​នាម​ជា​អ្នក​ផលិត​វីដេអូ​បង្ហាញ​អំពី​រថយន្ត​ទំនើបៗ Alex ក៏​មាន​រថយន្ត​ប្រណីត​ៗ​មួយ​ចំនួន​សម្រាប់​ខ្លួន​នាង​ផ្ទាល់​ផ​ដែរ ដូច​ជា​រថយន្ត Rolls-Royce Ghost និង​រថយន្ត McLaren 720s។ ថ្មីៗ​នេះ​ដែរ​នាង​បាន​កក់​ប្រាក់​ទិញ​រថយន្ត​ភីកអាប់​អគ្គិសនី Cybertruck ផង​ដែរ។

សម្រាប់​រថយន្ត​កំពូលៗ​ដែល Alex ធ្លាប់​បើកបរ​សាក​ល្បង​មាន​ដូច​ជា​រថយន្ត Devel Sixteen (រថយន្ត​កម្លាំង ៤៥០០សេះ​របស់​ក្រុមហ៊ុន​រថយន្ត​ឌុយបៃ), រថយន្ត Lamborghini Reventon Roadster, Koenigsegg Agera RS, Tachyon Speed និង Bugatti Chiron Sport 300+ ជា​ដើម៕​​​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង