ទិន្នន័យភាសា Scots ជិត ៥០% ក្នុងវិគីភីឌា ត្រូវបានបញ្ចូលដោយក្មេងវ័យជំទង់

  • 2020-08-31 06:50:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់អ្នកដែលត្រូវការស្វែងយល់អំពីព័ត៌មានបន្ថែមទាក់ទងនឹងប្រធានបទណាមួយនោះ លោកអ្នកតែងតែរកនៅតាមគេហទំព័រផ្សេងៗដើម្បីទទួលបានព័ត៌មានបន្ថែមទាំងនោះ ហើយគេហទំព័រវិគីភីឌាក៏ជាគេហទំព័រដ៏ពេញនិយមមួយដែលអ្នកប្រើប្រាស់ជុំវិញពិភពលោកបានប្រើ ដើម្បីទទួលបានព័ត៌មានបន្ថែមផងដែរ។

ប៉ុន្តែកាលពីដើមសប្តាហ៍នេះ អ្នកប្រើប្រាស់ម្នាក់បានរកឃើញថា វិគីភីឌាជាភាសា Scots ត្រូវបានសរសេរដោយពុំមានឃ្លាឃ្លោងច្បាស់លាស់ ខុសពាក្យ និងថែមទាំងខុសវេយ្យាករណ៍ទៀតផង។ ខណៈពេលនេះ គេបានដឹងអំពីបញ្ហាដែលនាំឱ្យមានកំហុសឆ្គងទាំងនោះហើយព្រោះថា អ្នកដែលបញ្ចូលទិន្នន័យគឺជាក្មេងអាយុ១៩ឆ្នាំម្នាក់ រស់នៅរដ្ឋ North Carolina សហរដ្ឋអាមេរិក ហើយគាត់បានចាប់ផ្ដើមបញ្ចូលទិន្នន័យទាំងនោះតាំងពីគាត់អាយុ ១២ឆ្នាំមកម្ល៉េះ ហើយគាត់ពុំចេះភាសា Scots ហើយគាត់គ្រាន់តែប្រើកុំព្យូទ័រដើម្បីបកប្រែពីភាសាអង់គ្លេសទៅភាសា Scots តែប៉ុណ្ណោះ។

បើតាមការវិភាគរបស់អ្នកជំនាញគិតថា អ្វីដែលធ្វើឱ្យមិនមានការចាប់អារម្មណ៍ទៅលើកំហុសឆ្គងក្នុងគេហទំព័រជាភាសា Scots យ៉ាងយូរនោះគឺដោយសារតែភាសានេះនៅមានការប្រើប្រាស់តិចតួចបំផុត។ នេះជាការក្រើនរំឭកដ៏ល្អមួយ ដែលអ្នកប្រើប្រាស់គួរតែមានការប្រុងប្រយ័ត្នព្រោះថា ព័ត៌មានទាំងអស់នៅក្នុងគេហទំព័រ គឺមិនមែនសុទ្ធតែជាព័ត៌មានត្រឹមត្រូវទេ ហើយព័ត៌មាននៅក្នុងវិគីភីឌាក៏មិនអាចថាជាទិន្នន័យដែលសុក្រិត ១០០%ដែរ។ ដូច្នេះហើយ បានជាសកលវិទ្យាល័យនៅសហរដ្ឋអាមេរិក ភាគច្រើនបានហាមសិស្សានុសិស្សរបស់គេ ដែលត្រូវធ្វើការស្រាវជ្រាវនោះ ចៀសវាងប្រើទិន្នន័យពីគេហទំព័រវីគីភីឌា ដើម្បីការពារការស្រាវជ្រាវរបស់ពួកគេ៕

ប្រភព៖ Anti Cyber Crime Department