David Silva ឆ្លង​ជំងឺ​កូរ៉ូណា ក្នុង​ថ្ងៃ​បង្ហាញ​ខ្លួន​ដំបូង​ឲ្យ​ក្លឹប​ថ្មី

  • 2020-09-01 02:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ David Dilva បាន​រក​តេស្ដ​វិជ្ជមាន​រក​ឃើញ​ជំងឺ​កូរ៉ូណា​ក្នុង​ថ្ងៃ​ដំបូង​បង្ហាញ​ខ្លួន​ជា​កីឡាករ​របស់ Real Sociedad។

អតីត​កីឡាករ​របស់​ក្លឹប Manchester City បាន​ពិនិត្យ​ឃើញ​ជំងឺ​ចំ​ថ្ងៃ​តែមួយ ដែល​គេ​​ពាក់​អាវ​របស់ Sociedad បង្ហាញ​ខ្លួន​ក្នុង​កីឡដ្ឋាន Anoeta Stadium។ ក្លឹប​បាន​ប្រកាស​ដំណឹង​នេះ​ជា​សាធារណៈ​ ខណៈ​កីឡាករ​កំពុង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ដើម្បី​ធ្វើ​ការ​ព្យាបាល។

Silva វ័យ​៣៤​ឆ្នាំ​​ទទួល​បាន​ការ​ស្នើ​ជា​ច្រើន​ពី​ក្លឹប​ជុំ​វិញ​ពិភពលោក។ ក្នុង​នោះ​ដែរ​លេច​ឭ​ព័ត៌មាន​ថា​គេ​ខិត​ជិត​យល់​​ព្រម​លក្ខខណ្ឌ​ជាមួយ Lazio ខណៈ​ក្លឹប​របស់​ David Beckham គឺ Inter Miami ក៏​មាន​ការ​ចាប់​អារម្មណ៍​ដូច​គ្នា។

យ៉ាងណាក្ដី​ចុងក្រោយ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​សម្រេច​ចិត្ត​​ផ្ទេរ​មក​កាន់​ស្រុក​កំណើត​វិញ ដោយ​មក​ចូលរួម​ជាមួយ Real Sociedad។ Silva នឹង​ពាក់​លេខ​២១​នៅ​ក្លឹប​ថ្មី ដូច​នឹង​លេខ​ដែល​គេ​ធ្លាប់​ពាក់ City, Valencia និង​ជម្រើស​ជាតិ​អេស្ប៉ាញ។ Silva បាន​ពន្យល់​ហេតុផល​​​​ដែល​​គេ​ជ្រើស​យក Sociedad ដោយ​សារ​តែ​ស្ទីល​លេង​របស់​ក្រុម ត្បិត​ក្លឹប​ផ្សេង​​ហ៊ាន​​ឲ្យ​លុយ​ច្រើន​យ៉ាង​ណា​ក៏​មិន​ទៅ​ដែរ៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ