មីឆែលីន ចេញសម្បកកង់ប្រភេទថ្មី សម្រាប់រថយន្តដឹកទំនិញធុនស្រាល

  • 2020-09-01 06:35:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតសម្បកកង់រថយន្តឈានមុខគេលំដាប់ពិភពលោក មីឆែលីន (MICHELIN) បានបញ្ចេញនូវផលិតផលសំបកកង់រថយន្ត MICHELIN Agilis 3 នៅលើទីផ្សារ ដែលជាប្រភេទសម្បកកង់រថយន្តដឹកទំនិញធុនស្រាល ដែលកំណត់គោលដៅលើអតិថិជនដឹកទំនិញធម្មតា ដែលធ្វើសកម្មភាពដឹកជញ្ជូនទំនិញ និងអ្នកដំណើរ។

សម្បកកង់ដែលទើបតែដាក់ចេញឱ្យប្រើប្រាស់ថ្មីនេះ មានគោលបំណងចាប់យកចំណែកទីផ្សារសម្បកកង់រថយន្តដឹកទំនិញធុនស្រាល និងមានសក្ដានុពលខ្ពស់ កាន់តែទូលំទូលាយជាងមុន ដោយផ្ដល់ជូននូវដំណោះស្រាយដ៏ល្អពិសេសប្រកបទៅដោយសុវត្ថិភាព សមត្ថភាពដំណើរការ និងមិនប៉ះពាល់ដល់បរិស្ថាន។

លោក Shane Chadderton ប្រាធានផ្នែកទីផ្សារ (B2B) បានបង្ហើបប្រាប់ឱ្យដឹងថា៖ “ដើម្បីឱ្យស្របជាមួយនឹងការសន្យារបស់ម៉ាកសញ្ញាក្រុមហ៊ុនមីឆែលីន (MICHELIN) “សម្បកកង់ MICHELIN ផលិតឡើងសម្រាប់ការប្រើប្រាស់ជាប់ធន់ និងមានសុវត្ថិភាពរហូតដល់ដំណាក់កាលសឹករឹល” សម្បកកង់ MICHELIN Agilis 3 ថ្មីនេះ មានបំពាក់ទៅដោយបច្ចេកវិទ្យាច្នៃប្រឌិតខ្ពស់ និងលក្ខណៈពិសេសជឿនលឿនទាន់សម័យសម្រាប់ការប្រើប្រាស់ជាប់ធន់បានយូររហូតដល់ដំណាក់កាលសឹករឹល ដែលផ្ដល់នូវសុវត្ថិភាពកម្រិតខ្ពស់ និងមិនប៉ះពាល់ដល់បរិស្ថាន។

លោក Shane Chadderton បន្តថា គុណភាព និងសមត្ថភាពទាំងនេះមិនត្រឹមតែផ្ដល់នូវឧត្ថមភាពប្រកួតប្រជែងលើសពីដៃគូប្រកួតប្រជែងបច្ចុប្បន្ននៅក្នុងចំណែកទីផ្សារតែមួយប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងបានពង្រឹងបន្ថែមនូវការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនមីឆែលីន (MICHELIN) ក្នុងការផ្ដល់នូវការធ្វើដំណើរកាន់តែមានចីរភាពទៀតផង។ ចំណុចសំខាន់ងជាងនេះទៅទៀត សម្បកកង់នេះត្រូវបានកំណត់ជំហរយ៉ាងល្អប្រសើរសម្រាប់ជាគ្រឿងជំនួយដល់កំណើនទីក្រុងដែលមានចីរភាព។ របកគំហើញថ្មីៗនេះគឺបញ្ជាក់បន្ថែមពីភស្តុតាងនៃយុទ្ធសាស្ត្រសមិទ្ធផលមានចីរភាព ដែលផ្ដល់នូវការធ្វើដំណើរកាន់តែមានសុវត្ថិភាព មិនប៉ះពាល់ដល់បរិស្ថាន អាចប្រើប្រាស់បានកាន់តែយូរជាមុន និងកាន់តែមានប្រសិទ្ធភាព”។

បច្ចេកវិទ្យា និងលក្ខណៈពិសេសសំខាន់ដែលបានដាក់បញ្ចូលទៅក្នុងសម្បកកង់ MICHELIN Agilis 3 រួមមាន៖ បច្ចេកវិទ្យារុញថ្មចេញពីក្រឡាកង់ របារផ្ដេកនៅក្នុងចង្អូរក្រឡាត្រូវបានរចនាឡើងដើម្បីកាត់បន្ថយកុំឱ្យដុំថ្មជាប់ ដែលជួយឱ្យសម្បកកង់អាចបញ្ជៀសបញ្ហាដែលនឹងកើតមានតាមដងផ្លូវរបស់អតិថិជន និងជួយកាត់បន្ថយថ្លៃចំណាយប្រតិបត្តិការបានយ៉ាងច្រើនផងដែរ។ បច្ចេកវិទ្យាការពារជញ្ជាំងសម្បកកង់ ដែលធ្វើឡើងពីសមាសធាតុផ្សំនៃជ័រការពារការដាច់រហែក ផ្ដល់នូវការការពារបន្ថែមដល់ស្មាជញ្ជាំងសម្បកកង់ដែលមានកម្រាស់រហូតទៅដល់ 1.5មម ធៀបនឹងសម្បកកង់ជំនាន់មុនៗ ដោយមិនធ្វើឱ្យប៉ះពាល់ដល់ភាពបត់បែនរបស់សម្បកកង់ឡើយ។

សមាសធាតុផ្សំមានភាពច្នៃប្រឌិតខ្ពស់ ជាមួយដង់ស៊ីតេខ្ពស់នៃសារធាតុស៊ីលីកា និងកាបូនខ្មៅ ជួយបង្កើនសមត្ថភាពខាំជាប់នឹងផ្លូវសើមបានល្អ សន្សំសំចៃប្រេង និងអាយុកាលប្រើប្រាស់ស្វិតជាប់ធន់បានយូរអង្វែង។ ចង្អូរក្រឡារាងអក្សរU ជួយជម្លៀសទឹកចេញបានកាន់តែច្រើនផ្ដល់នូវសមត្ថភាពខាំជាប់នឹងផ្លូវសើមបានយ៉ាងល្អរហូតដល់ពេលសឹករឹល។ ក្រឡាទទឹងតូចៗនៅលើសម្បកកង់មានជម្រៅជ្រៅ ធានានូវភាពបត់បែនបានយ៉ាងល្អរបស់ចន្លោះក្រឡាកង់ដើម្បីបង្កើនសមត្ថភាពខាំជាប់នឹងផ្លូវសើមបានយ៉ាងល្អឈានមុខគេលើទីផ្សារ ទាំងនៅពេលសម្បកកង់ថ្មី និងសឹករិល ហើយក្រឡាខាងក្រោម ជួយរក្សាសីតុណ្ហភាពពេលធ្វើដំណើរឱ្យនៅត្រជាក់ ធ្វើដូចនេះជួយកាត់បន្ថយថ្លៃចំណាយលើប្រេងឥន្ធនៈ។

ជាមួយនឹងបច្ចេកវិទ្យា និងលក្ខណៈពិសេសដែលបានលើកឡើងខាងលើ សម្បកកង់ MICHELIN Agilis 3 ផ្ដល់នូវអត្ថប្រយោជន៍លេចធ្លោរចំនួន 3 ៖ ចម្ងាយចាប់ហ្រ្វាំងលើផ្លូវសើមខ្លីជាងមុន 5% ឬខ្លីជាងមុនរហូតដល់ទៅ 1.9 ម៉ែត្រនៅពេលសម្បកកង់ថ្មី និង 11% ឬខ្លីជាងមុនរហូតដល់ 3.8 ម៉ែត្រនៅពេលសឹករឹល បើធៀបជាមួយនឹងសម្បកកង់របស់គូប្រកួតប្រជែងធំៗ1។ អាយុកាលប្រើប្រាស់ស្វិតជាប់ធន់បានយូរអង្វែង ជាងមុន 25% បើធៀបជាមួយនឹងសម្បកកង់ជំនាន់មុនរបស់វា ដោយកាត់បន្ថយបញ្ហាដែលកើតមានតាមដងផ្លូវបណ្ដាលមកពីការខូចសម្បកកង់2។ សមត្ថភាពកាត់បន្ថយកំលាំងកកិតបានយ៉ាងល្អ 12% បូកជាមួយនឹងការស៊ីប្រេងតិចជាងមុន 90ml/100km និងបញ្ចេញឧស្ម័ន កាបូនឌីអុកស៊ីតតិចជាងមុន 228g/100km តិចជាងគូប្រជែងកម្រិតមធ្យម 3។

លោកTim Mitchell ប្រធានតំណាងការិយាល័យមីឆែលីននៅកម្ពុជា បានមានប្រសាសន៍បន្ថែមថា៖ “ដោយសារតែ 97% នៃសម្បកកង់ MICHELIN Agilis 3 គឺត្រូវបានផ្គត់ផ្គង់នៅក្នុងតំបន់ នោះយើងអាចធានាបាននូវការដឹកជញ្ជូនតាមតម្រូវការនៅតាមប្រទេសទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងថ្លៃចំណាយលើការដឹកជញ្ជូនផងដែរ។

លើសពីនេះទៅទៀត សម្បកកង់ដែលទើបតែដាក់ចេញឱ្យប្រើប្រាស់ថ្មីនេះ គឺត្រូវបានរចនាឡើងជាពិសេសដោយមាននូវបន្ថែមគុណភាពក្នុងការធ្វើអោយផ្ទៃជញ្ជាំងស្វិតធន់ រឹងមាំជាងមុន ដើម្បីបំពេញតាមបញ្ហាប្រឈមនៃការប្រើប្រាស់ និងស្ថានភាពផ្លូវនៅក្នុងតំបន់។ ជាមួយនឹងសមត្ថភាព ដ៏ល្អឥតខ្ចោះ បូករួមជាមួយនឹងអត្ថប្រយោជន៍ និងគុណសម្បត្តិទាំងអស់ដែលភ្ជាប់មកជាមួយសម្បកកង់នេះ នៅក្រោមពាក្យស្លោកថា “ផ្ដល់នូវសុវត្ថិភាពយូរអង្វែង” យើងជឿជាក់ថា សម្បកកង់ MICHELIN Agilis 3 នឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ និងការកោតសរសើរយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។”

ហើយអ្វីដែលកាន់តែពិសេសទៀតនោះក៏មានការផ្តល់ជូនយ៉ាងពិសេសេផងដែរ គឺរាល់ការជាវសម្បកកង់ MICHELIN Agilis 3 ចំនួន៤គ្រាប់ នឹងទទួលបានការធានាលើសម្បកកង់ចំពោះបញ្ហាផ្សេងៗតាមដងផ្លូវភ្លាមៗ ហើយក៏នឹងមានឱកាសឈ្នះរង្វាន់សម្បកកង់ MICHELIN Agilis 3 ចំនួន៤គ្រាប់ ដែលអាចប្តូរជាសាច់ប្រាក់វិញបាន សូមរួសរាន់ឡើងការផ្តល់ជូននេះមានកំណត់ (លក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត)។

សម្បកកង់ MICHELIN Agilis 3 ថ្មីនេះ បច្ចុប្បន្នមានលក់នៅតាមដេប៉ូលក់សម្បកកង់ធុនស្រាល នៅទូទាំងប្រទេសកម្ពុជា។ សម្បកកង់មានគ្រប់ទំហំទាំងអស់ (ដោយបន្ថែម 4 ទំហំថ្មី) ចាប់ពីរង្វង់លេខ 13- ទៅ 17 អ៊ីញ ដែលគ្របដណ្ដប់ចំណែកទីផ្សាររថយន្តដឹកទំនិញធុនស្រាលទាំងអស់ដែលធ្វើការផ្ទុកទំនិញចាប់ 1 ដល់ 3 តោននៅក្នុងប្រទេសកម្ពុជា។

១. ការធ្វើតេស្តចាប់ហ្វ្រាំងលើផ្លូវសើម ដែលធ្វើឡើងដោយក្រុមហ៊ុន TUV Rheinland Thailand Ltd, តាមសំណើរបស់ក្រុមហ៊ុនមីឆែលីន (MICHELIN) នៅក្នុងខែមិថុនា ឆ្នាំ2020 ចំពោះសម្បកកង់ទំហំ 215/70R15C បំពាក់នៅលើរថយន្ត Toyota Hiace Commuter ដែលមានសមត្ថភាពផ្ទុកទំនិញទម្ងន់ 2,950 kg GVW ដោយប្រៀបធៀបសម្បកកង់ MICHELIN Agilis 3 ថ្មី និងសឹករឹល ជាមួយនឹងសំសម្បកកង់ម៉ាកផ្សេងរបស់ក្រុមហ៊ុនប្រជែងចំនួនបី។ ស្ថានភាពសឹករឹល៖ សម្បកកង់ដែលធ្វើតេស្តនៅជម្រៅក្រឡាដែលសល់ប្រវែង 2mm។

២. លទ្ធផលតេស្តពីការធ្វើតេស្តផ្ទៃក្នុងរបស់ក្រុមហ៊ុនមីឆែលីន (MICHELIN) ដែលបានធ្វើឡើងនៅលើផ្លូវជាក់ស្ដែងនៅក្នុងប្រទេសថៃ ដោយប្រើសម្បកកង់ទំហំ 215/70R15C បំពាក់លើរថយន្ត Ford Ranger (រថយន្តប្រភេទភីកអាប់)។ បន្ទុក៖ ភ្លៅខាងមុខ៖ 1446kg/ភ្លៅខាងក្រោយ៖ 1443kg។ សន្ទស្សន៍សឹករេចរឹលនៃអាយុកាលប្រើប្រាស់ត្រូវបានគណនាដោយប្រើ “មធ្យម Harmonic” នៃកង់ទាំង 4 ដោយសន្មត់លើការចលនាវិលនៃសម្បកកង់តាមការប្រើប្រាស់ប្រចាំរបស់អតិថិជន។

៣. ការធ្វើតេស្តលើការកាត់បន្ថយកម្លាំងកកិត ដែលបានធ្វើឡើងនៅវិទ្យាស្ថាន Thailand Automotive Institute និងបញ្ជាក់ទទួលស្គាល់ដោយក្រុមហ៊ុន TUV Rheinland Thailand Ltd តាមសំណើរបស់ក្រុមហ៊ុនមីឆែលីន (MICHELIN) នៅខែធ្នូ ឆ្នាំ2019 ចំពោះសម្បកកង់ទំហំ 215/70R15C ដោយប្រៀបធៀបសម្បកកង់ MICHELIN Agilis 3 RC ជាមួយនឹងសម្បកកង់ម៉ាកផ្សេងរបស់ក្រុមហ៊ុនប្រជែងផ្សេងទៀត។

ក្រុមហ៊ុន MICHELIN ជាក្រុមហ៊ុនផលិតសម្បកកង់ដែលឈានមុខគេនៅលើពីភពលោក ក្រុមហ៊ុនមីឆែលីន (MICHELIN) បានប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើររបស់អតិថិជន រក្សានិរន្តរភាព ការរចនា និងការចែកចាយនូវសម្បកកង់រថយន្តដែលស័ក្ដិសមបំផុត សេវាកម្ម និងដំណោះស្រាយអាជីវកម្ម តាមតម្រូវការរបស់អតិថិជន ផ្ដល់នូវសេវាកម្មឌីជីថល ការបង្ហាញផ្លូវ និងផ្ដល់ការណែនាំឆ្ពោះទៅរកការបង្កើនផាសុកភាពនៅពេលធ្វើដំណើរ ព្រមទាំងផ្ដល់នូវបទពិសោធន៍ដ៏ពិសេសអស្ចារ្យ ក៏ដូចជាបង្កើតសម្ភារៈប្រកបដោយបច្ចេកវិទ្យាខ្ពស់ដែលបម្រើឱ្យវិស័យជាច្រើនទៀតផងដែរ។

ក្រុមហ៊ុនមីឆែលីន (MICHELIN) មានទីសា្នក់ ការកណ្ដាលនៅ Clermont-Ferrand ប្រទេសបារាំង ហើយក្រុមហ៊ុនមានប្រតិបត្តិការចែកចាយសម្បកកង់នៅក្នុង 170 ប្រទេស មានបុគ្គលិកបម្រើការជាង 127,000 នាក់ និងមានរោងចក្រផលិតសម្បកកង់ចំនួន 69 រោងចក្រ ដែលរោងចក្រទាំងអស់នេះបានផលិតសម្បកកង់រថយន្តសរុបប្រមាណជា 200 លានសម្បកកង់នៅក្នុងឆ្នាំ2019 ហើយសម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.michelin.com.kh ឬទំនាក់ទំនងក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរបស់មីឆែលីន គឺ ក្រុមហ៊ុន វើលដ៏ប្រីដត្រេឌីង តាមរយៈទូរសព្ទលេខ ០៧០ ៣៣១ ១៣១ ឬ ០១៥ ២២២ ៨៨៦៕