ក្រុម​ ISI​ ឈ្នះ​ មហាហង្ស​ ៤-២​ មែន​ពិត​តែ​គ្រូ​មិន​សូវ​ពេញ​ចិត្ត​ទម្រង់​លេង​នេះ​ទេ​

  • 2020-09-01 08:55:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ពាក់​កណ្ដាល​អាជីព​ ISI DSC​ លទ្ធផល​ឈ្នះ​លើ​ ក្រុម​មហាហង្ស​ មែន​ពិតតែ​គ្រូបង្វឹកមិន​សូវ​ពេញ​ចិត្ត​ទម្រង់​លេង​របស់​កូន​ក្រុមកាល​ពី​ថ្ងៃ​អាទិត្យ​ ទី៣០​ សីហា​ ឆ្នាំ​ ២០២០​ នោះ​ទេ។​

លោក​ Botioba John កំពុងមើលកូនក្រុមប្រកួត

លោក​ Botioba John​ គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទាត់​ ISI DSC​ បាន​ឲ្យ​ដឹង​ថា​ លោក​ពិត​ជា​គោរព​ និង​សរសើរ​ក្រុម​មហាហង្ស​ គឺ​ជា​ក្រុម​ល្អ​មួយ។​ ចំពោះ​ការ​ប៉ះ​គ្នា​ជា​មួយ​ មហាហង្ស សប្ដាហ៍​ទី១៣​នេះ​គ្រូ​របស់​ ISI​ ខាង​លើ​នេះ​ មិន​សូវ​សប្បាយ​ចិត្ត​ និង​ទម្រង់​លេង​របស់​កូន​ក្រុម​នោះ​ទេ​ ពោល​លោក​គិត​ថា​នឹង​លេង​បាន​ល្អ​ជាង​នេះ។​

កីឡាករ ISI​ អាវខៀវ

គ្រូ​បង្វឹក​បរទេស​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ តាម​រយៈ​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​បាន​ធ្វើ​ឲ្យ​លោក​ដឹង​ពី​ចំណុច​ខ្វះខាត​របស់​កូន​បន្ថែម​ទៀត​ ហើយ​នឹង​ព្យាយាម​ពង្រឹង​ក៏​ដូច​ជា​កែប្រែ​អ្វី​ដែល​មិន​ល្អ​ទាំង​នោះ​ឲ្យ​ប្រសើរ​ឡើង​វិញ។​ បើ​និយាយ​ពី​យុទ្ធសាស្ត្រ​វិញ​គឺ​លោក​បាន​ប្រាប់​កូន​ក្រុម​ឲ្យ​លេង​ការពារ​បាន​ច្រើន​ ព្រោះ​ដៃគូ​ជា​ក្រុម​មួយ​ដែល​រហ័សរហួន​ និង​សម្រុក​ខ្លាំង​ ដូច្នេះ​ហើយ​ត្រូវ​ទប់​ហើយ​វ៉ៃ​បក​វិញ។​

លទ្ធផលការប្រកួូួត

រំលឹក​ដែរ​ថា​ ក្រុម​បាល់ទាត់​ ISI DSC​ បាន​យក​ឈ្នះ​លើ​ក្រុម​បាល់ទាត់​ មហាហង្ស​ ៤-២​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៣០​ សីហា​ ឆ្នាំ​ ២០២០​ នា​ការ​ប្រកួត​សប្ដាហ៍​ទី១៣​ នៃ​ពាន​រង្វាន់​ KW Cambodian League។​ ក្រុម​ ISI DSC​ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ២​ មាន​៣៦ពិន្ទុ​ និង​កំពុង​ប្រដេញ​ក្រុម​លេខ១​ TN Kandal​ ដែល​មាន​ ៣៦​ពិន្ទុ​ដូច​គ្នា៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី