PUBG ក៏ត្រូវបិទមិនឲ្យលេងនៅចិនដែរ មិនមែនតែនៅឥណ្ឌាទេ
- 2020-09-03 06:35:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PUBG ក៏ត្រូវបិទមិនឲ្យលេងនៅចិនដែរ មិនមែនតែនៅឥណ្ឌាទេ
ចន្លោះមិនឃើញ
PUBG Mobile ស្ថិតក្នុងចំណោមកម្មវិធីចិនជាច្រើនទៀតដែលរដ្ឋាភិបាលប្រទេសឥណ្ឌាប្រកាសបិទមិនឲ្យប្រើនាថ្ងៃទី២ ខែកញ្ញាម្សិលមិញនេះ ដោយមានការរាយការណ៍ទាក់ទងនឹងកម្មវិធីទាំងនេះ ថាបានលួចយកទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។
គួរដឹងថាក្រៅពីប្រទេសឥណ្ឌា PUBG Mobile ក៏ត្រូវបានរដ្ឋាភិបាលប្រទេសចិនបិទឲ្យលេងកាលពីដើមខែឧសភា ឆ្នាំ ២០១៩ កន្លងទៅ ដោយសារកត្តានយោបាយ និងវប្បធម៌ និងដោយសារតែរដ្ឋាភិបាលចិនបានក្លាយជាសត្រូវនឹងវីដេអូហ្គេមដោយយល់ឃើញថាវាធ្វើឲ្យមនុស្សញៀន និងមានបង្ហាញរូបភាពហិង្សាខ្លាំង។
យ៉ាងណាក្ដីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Tencent ដែលជាអ្នកចែកចាយហ្គេម PUBG Mobile បានបង្កើតហ្គេមថ្មីមកជំនួសហ្គេម PUBG Mobile ដែលមានឈ្មោះថា "Game of Peace”។ Tencent បានអនុញ្ញាតឲ្យអ្នកលេងផ្ទេរតួអង្គពី PUBG Mobile ទៅកាន់ Game of Peace ដោយមិនមានបាត់បង់របស់របរអ្វីនោះឡើយ ហើយវាមានរបៀបលេងស្រដៀងនឹង PUBG ផងដែរ។
ហ្គេមថ្មីដែលជំនួស PUBG Mobile នៅតែអាចទទួលបានការគាំទ្រខ្លាំងនៅប្រទេសចិន ដោយគ្រាន់តែបើកឲ្យដោនឡូតតែ ៣ ថ្ងៃដំបូង ហ្គេមនេះហក់ឡើងលេខ ១ លើ App Store ដែលជួយឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Tencent រកចំណូលបានដល់ទៅ ១៤ លានដុល្លារអាមេរិក ក្នុងពេលមួយពព្រិចភ្នែក៕