ថៃរាយការណ៍ពីការឆ្លងជំងឺកូវីដ១៩ ដំបូង បន្ទាប់​ពី​ស្ងប់ស្ងាត់​រយៈពេល​១០០ថ្ងៃ

  • 2020-09-04 01:41:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសថៃ កាលពីទី ៣ ខែកញ្ញា​ បានរាយការណ៍ពីការឆ្លងវីរុសវីរុស តាមតំបន់លើកដំបូងរបស់ខ្លួនក្នុងរយៈពេលជាង ១០០ ថ្ងៃ បន្ទាប់ពីបុរសម្នាក់ ដែលត្រូវបានគេចាប់ដាក់គុកថ្មីៗនេះ​។

នាយកដ្ឋានអប់រំកែប្រែ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសនោះមានអាយុ ៣៧ ឆ្នាំបានធ្វើតេស្តិ៍វិជ្ជមានកាលពីថ្ងៃពុធក្នុងអំឡុងពេលនៃការធ្វើតេស្តប្រចាំសប្តាហ៍ ដែលបានគ្រោងទុក។

យោងតាមសារព័ត៌មាន Associated Press បានអោយដឹងថាបុរសរូបនេះត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀនកាលពីថ្ងៃទី ២៦ ខែសីហា។

លោកនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធចានអូចា កាលពីថ្ងៃពុធ បានអបអរសាទរប្រទេសថៃ ដែលទទួលបាន ១០០ ថ្ងៃដោយមិនមានករណីឆ្លងវីរុសនេះ។ មនុស្សចុងក្រោយដែលធ្វើតេស្តវិជ្ជមានគឺនៅថ្ងៃទី ២៤ ខែឧសភា។

ប្រទេសថៃ មានអ្នកឆ្លងជំងឺកូវីដ១៩​ សរុបចំនួន ៣,៤២៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយ​សរុប ៣,២៧៧នាក់ និង​មានអ្នកស្លាប់​សរុបចំនួន ៥៨នាក់ គិតត្រឹមព្រឹកថ្ងៃទី ០៤ ខែកញ្ញា ២០២០៕

ប្រភព៖ CNA   ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា