BMW និយាយទៅកាន់ Mercedes បែបនេះ ក្រោយ S-Class ជំនាន់ថ្មីបង្ហាញខ្លួន (វីដេអូ)

  • 2020-09-07 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេលមិនយូរប៉ុន្មានឡើយ បន្ទាប់ពីរថយន្ត Mercedes-Benz S-Class ជំនាន់ថ្មីបានបង្ហាញខ្លួន ក្រុមហ៊ុន BMW ក៏បានបង្ហោះវីដេអូឃ្លីបមួយ នៅលើបណ្តាញសង្គម ដើម្បីបង្អួតពីរថយន្ត 7-Series របស់ខ្លួន ខណៈកោតសរសើរចំពោះគូប្រជែងថ្មីរបស់ខ្លួនដែរ។

ភ្ជាប់ជាមួយវីដេអូនោះ BMW បានសរសេរថា "Hey, nice job @MercedesBenz. We are big fans of the S too…” ដែលមានន័យថា ពួកគេក៏ចូលចិត្តការឌីហ្សាញរបស់ S-Class ជំនាន់ថ្មីដែរ។

គួរឲ្យដឹងថា BMW 7-Series ជំនាន់ចុងក្រោយបានបង្ហាញខ្លួនលើទីផ្សារ តាំងពីពាក់កណ្តាលឆ្នាំ២០១៥ មកម្ល៉េស ដូច្នេះ S-Class ជំនាន់ថ្មីនេះទំនងជាអាចដណ្តើមចំណែកទីផ្សារកាន់តែច្រើន។

ទោះជាយ៉ាងណាក៏ដោយ កំពូលរថយន្ត Sedan ប្រណីតទាំង២នេះ នៅតែជារថយន្តដ៏អស្ចារ្យ ដែលផ្តល់នូវបច្ចេកវិទ្យាទំនើបៗ និងសុវត្ថិភាពខ្ពស់ទៀតផង៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង