ខ្ញី​ចាស់​នៅ​តែ​ច្បាស់ Robben ទាត់​ពី​ចម្ងាយ​ចូល​ទី​យ៉ាង​ល្អ​ជា​គ្រាប់​ដំបូង​ក្នុង​ក្លឹប​ថ្មី

  • 2020-09-07 02:41:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Arjen Robben រក​​បាន​គ្រាប់​ដំបូង​ឲ្យ​ក្លឹប​ក្នុង​លីគ​កំពូល​របស់​ហុល្លង់ Groningen ចាប់​តាំង​ពី​ប្រកាស​ចូល​លេង​បាល់​វិញ​នៅ​ដើម​ឆ្នាំ​នេះ។

​Robben បាន​ចាកចេញ​ពី Bayern Munich ក្នុង​ឆ្នាំ​២០១៩ និង​ប្រកាស​ចូលនិវត្តន៍ បន្ទាប់​ពី​ចំណាយ​ពេល​​១០​ឆ្នាំ​ជាមួយ​ក្លឹប​ដោយ​​បាន​ឈ្នះ​ពាន Bundesliga និង DFB-Pokal នៅ​រដូវ​កាល​ចុងក្រោយ​របស់​ខ្លួន។ យ៉ាងណាក្ដី បន្ទាប់​​ពី​ផ្លាស់​ប្ដូរ​ចិត្ត​ អតីត​កីឡាករ​ជម្រើសជាតិ​ហុល្លង់​រូប​នេះ​​​បាន​សម្រេច​ចិត្ត​ត្រឡប់​មក​លេង​បាល់​វិញ​ចូលរួម​ជាមួយ​ក្លឹប​ដែល​គេ​លេង​អាជីព​ដំបូង Groningen។

កីឡាករ​វ័យ​៣៦​ឆ្នាំ​​បាន​បំប៉ោង​សំណាញ់​ទី​អំឡុង​ពេល​កាល​ប្រកួត​មិត្តភាព​​របស់ Groningen ទល់​នឹង Arminia Bielefeld កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ហើយ​ក៏​ជា​គ្រាប់​ដំបូង​របស់​គេ​ឲ្យ​ក្លឹប​ថ្មី​ផង​ដែរ។ វា​ជា​គ្រាប់​ដ៏​អស្ចារ្យ​មួយ ដោយ Robben បាន​ទាត់​​យ៉ាង​ច្បាស់​ចេញ​ពី​ជើង​ឆ្វេង​លើ​ដំបូល​ទូក​ចូល​ទី​​ផុត​ដៃ​អ្នក​ចាំ​ទី៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម