​មួយ​ទៀត​ហើយ! តោ​ថ្ម​ទី​ពីរ​ត្រូវ​ជីក​ឃើញ​នៅ​សួន​ច្បារ​មាត់​ទន្លេ​

  • 2020-09-07 08:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​៧​ ខែ​កញ្ញា​នេះ​ការ​ដ្ឋានសាង​សង់​អាង​ក្រោម​ដី​នៃ​គម្រោង​ការពារ​ទឹក​ជំនន់​ជំហាន​ទី​៤ បាន​បន្ត​ជីក​ប្រទះ​ឃើញ​រូប​ចម្លាក់​តោថ្ម​បុរាណ​ទី​២ ដែល​នៅ​កប់​​ក្នុង​ដី​ជម្រៅ​ ៤ម៉ែត្រ​ក្រោម​សួន​ច្បារ​មាត់​ទន្លេ​ទល់​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

រូប​ចម្លាក់​នេះ​ធ្វើ​អំពី​ថ្ម​ភ្នំ ​មាន​កម្ពស់​​២.៥ម៉ែត្រ​ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​​បាន​ប្រគល់​វត្ថុបុរាណ​នេះ​ជូន​ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដើម្បី​សិក្សាស្រាវជ្រាវ​គ្រប់គ្រង និង​ថែរក្សា។ នេះ​គឺ​ជា​រូប​ចម្លាក់​តោ​ទី​ពីរ​ហើយ​ដែល​កងកម្លាំង​សុីម៉ាក់​បាន​ជីក​ដី​ប៉ះ​ចំ​ ដោយ​លើក​ទី​មួយ​គឺ​កាល​ពី​ថ្ងៃ​ទី​៤​ខែ​កញ្ញា​។​​

កន្លែង​ជីក​រក​ឃើញ​តោ​គឺ​ជា​ទីតាំង​បោស​សម្អាត​គ្រាប់ ដេីម្បី​អនុវត្ត​គម្រោង​អភិវឌ្ឍ​នៃ​ការដ្ឋាន​សាង​សង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ៍​បូម​ទឹក​ទី៦​ របស់​រាជធានី​ភ្នំពេញ ដែល​គាំទ្រ​ដោយ​អង្គការ JICA​៕

អត្ថបទ៖ សៀនហួរ