អីយ៉ា...សម្រស់​គូស្នេហ៍​ជម្រើស​ជាតិ​បាល់ទះ ដួង សម្បត្តិ ពិត​ជា​ស្អាត​មិន​ធម្មតា!

  • 2020-09-08 03:05:35
  • ចំនួនមតិ 256 | ចំនួនចែករំលែក 43

ចន្លោះមិនឃើញ


កន្លង​មក​ប្រិយ​មិត្ត បាន​ឃើញ​ហើយ​សម្រស់​គូស្នេហ៍​កីឡាករ​កំពូល​បោកបាំង រស់ ហាន់វ៉ា អធិរាជ​ប្រអប់ សុវណ្ណរាជ ស្មាត់​​នួន វិចិត្រ​ល្អ​មួយ​ចប់ និង​សម្រស់​ភរិយា​របស់​កីឡាករ​ល្បីៗ​មួយ​ចំនួន​ទៀត។ យ៉ាងណា​ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ប្រិយមិត្ត​​បាន​ស្គាល់​គូស្នេហ៍​របស់ ជម្រើស​ជាតិ​បាល់​ទះ​ឆ្នេរខ្សាច់ ដួង សម្បត្តិ។

ប៉ុន្តែ​មុន​នឹង​​បង្ហាញ សូម​លោកអ្នក​ដឹង​ពីទំនាក់​ទំនង​​ស្នេហារបស់អ្នក​ទាំង​ពីរ​ខ្លះៗ​សិន។ គូស្នេហ៍​របស់ សម្បត្តិ មាន​​គណនី​​ហ្វេសប៊ុក​ឈ្មោះ Kanha Nah ជាអ្នកធ្វើការ។ សម្បត្តិស្គាល់កញ្ញាតាមបណ្ដាញ Internet ហើយ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ស្មាត់​ល្អ​វ័យ២០ឆ្នាំ​ របស់​ក្លឹប​អគ្គស្នងការដ្ឋានរាជធានីភ្នំពេញ អ្នក​ទាំង​ពីរ​ទើប​តែ​ស្គាល់​គ្នា​ប៉ុណ្ណោះ ហើយ​ក៏​ចាប់​ចិត្ត​ស្រលាញ់​គ្នា​ដែរ​ម្ដង។

មិនតែប៉ុណ្ណោះ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​​សីហា ឆ្នាំ​២០២០​កន្លង​ទៅ គណនី​ហ្វេសប៊ុក​របស់​អ្នកទាំង​ពីរ ​ក៏​បាន​ដាក់ In a Relationship ទៅ​ហើយ​ដែរ។

ដួង សម្បត្តិ

កីឡាករមានដើមកំណើតនៅភ្នំពេញ បាន​បញ្ជាក់​ទៀត​ថា គេ​ស្រលាញ់កញ្ញាក៏​ព្រោះ​នាង​ជា​នារីម្នាក់ ដែល​មាន​អត្តចរិត​​ល្អ​ចាស់ទុំ ចេះ​ដឹង​ខុស​ត្រូវ និង​មិន​សាំញ៉ាំច្រើន។

ដួង សម្បត្តិ​ ពន្យល់​បែប​នេះ ៖«គាត់​ចរិត​ល្អ ចាស់​ទុំ ដែល​ចេះ​ដឹង​ខុស​ដឹង​ត្រូវ សំខាន់​គឺ​ចរិត​ចាស់​ទុំ ​ខ្ញុំ​ស្រលាញ់​ចរិត​ចាស់​ទុំ អត់​រញ៉េរញៃ​ច្រើន»៕ ​

អត្ថបទ៖ អ៊ុំ សុភក្តិ