ភ័ស្តតាង​ច្បាស់ហើយថា iPhone 12 ពីរប្រភេទនេះនឹងចេញលក់មុន

  • 2020-09-08 03:07:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ចុង​ឆ្នាំ ២០២០ នេះ គេ​រំពឹង​ថា​ Apple នឹង​ប្រកាស​ចេញ iPhone ចំនួន​ពីរ ដែល​ក្នុង​នោះ​មាន​ iPhone អេក្រង់​ទំហំ ៦,១អ៊ីញ​ចំនួន​ពីរ​ប្រភេទ, iPhone អេក្រង់​ទំហំ ៥,៤អ៊ីញ​ចំនួន​មួយ និង​ iPhone អេក្រង់​ទំហំ ៦,៧អ៊ីញ​ចំនួន​មួយ។

សារព័ត៌មាន Digitimes បាន​ឲ្យ​ដឹង​កាល​ពី​ជាង​មួយ​ខែ​មុន​ថា​ iPhone អេក្រង់​ទំហំ ៦,១អ៊ីញ ទាំង​ពីរ​នឹង​ចេញ​លក់​មុន​គេ។ ហើយ​ពេល​នេះ Digitimes បាន​​ចុះ​ផ្សាយ​ជា​ថ្មី​ម្ដង​ទៀត ដោយ​លើក​យក​ភ័ស្តុតាង​ពី​សង្វាក់​ផ្គត់ផ្គង់​មក​បញ្ជាក់។

​ការ​ចុះ​ផ្សាយ​របស់ Digitimes ពី​មុន គឺ​ផ្អែក​លើ​ផែនការ​បែង​ចែក​ការ​ផលិត​​បន្ទះ Mainboard សម្រាប់ iPhone ហើយ​ Digitimes បាន​បញ្ជាក់​ថា​ផែនការ​នេះ​គឺ​ប្រព្រឹត្តិ​ទៅ​តាម​ការ​រំពឹង​ទុក​មែន។ Digitimes បាន​ឲ្យ​ដឹង​ថា​​ អ្នក​ផ្គត់ផ្គង់ ​Mainboard SLP សម្រាប់ iPhone ជំនាន់​ថ្មី បាន​​ផលិត​​ Mainboard ​ជា​ពីរ​ដំណាក់​កាល គឺ​មួយ​​នៅ​ក្នុង​ខែ​កក្កដា​ជា​ Mainboard ​សម្រាប់ iPhone អេក្រង់ ៦,១អ៊ីញទាំងពីរ និង​មួយ​ទៀត​នៅ​ពាក់​កណ្ដាល​ខែ​សីហាជា Mainboard សម្រាប់ iPhone អេក្រង់ ៥,៤អ៊ីញ និង ៦,៧អ៊ីញ។

​​​គួរ​ដឹង​ថា iPhone ទាំង​បួន​ដែល​ Apple ត្រៀម​ប្រកាស​ចេញ នឹង​មាន​អេក្រង់ OLED ទាំង​អស់ ហើយ​មាន​រចនាបថ​ជ្រុងៗ​ដូច​ជា​ iPhone 4 និង iPad Pro ជំនាន់​បច្ចុប្បន្ន ហើយ​មាន​គាំទ្រ​បច្ចេកវិទ្យា 5G បាន​ដូច​គ្នា​ផង​ដែរ៕ ​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី