TN Kandal​ ខ្លាំង​ដូច​មាត់​មែន​ ១០០​% ត្រូវ​តែ​ឈ្នះ​លើក​ពាន​ចុង​ក្រោយ​ឈ្នះមែន

  • 2020-09-08 06:01:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ក្រុមបាល់ទាត់​ពាក់​កណ្ដាល​អាជីព​ TN Kandal​ ថា​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​នោះ​គឺ​លោក​សង្ឃឹម​កូន​ក្រុម​ឈ្នះ​ និង​លើក​ពាន​រង្វាន់​ KW Cambodian League ១០០%​ ទៅ​ហើយ​ព្រោះ​ដឹង​ពី​ឆន្ទៈ​ក៏​ដូច​ជា​សមត្ថភាព​ដៃគូ។​

កីឡាករ TN Kandal

ឯកឧត្ដម​ ថុល​ នាង​ ម្ចាស់ក្រុម​បាល់ទាត់​ TN Kandal​ បាន​ឲ្យ​ដឹង​ថា​ មុន​ចាប់​ផ្ដើម​ការ​ប្រកួត​សប្ដាហ៍​ទី១៣​ ឬ​ត្រូវ​ជា​ការ​ប្រកួត​សម្រេច​ថា​ក្រុម​ណា​លើក​ពាន​ KW Cambodian League​ នេះ​លោក​មិន​បារម្ភ​អ្វី​នោះ​ទេ​ ព្រោះ​ឆន្ទៈ​ក្រុម​ទាំង​មូល​ចង់​ឈ្នះ​ខ្លាំង​ណាស់​ មួយ​វិញ​ទៀត​ដៃគូ​សមត្ថភាព​គឺ​នៅ​ទាប​ជាង​ក្រុម​ខ្លួន។​

កីឡាករ TN Kandal (អាវលឿង)

ម្ចាស់​ក្រុម​បាល់ទាត់​ខាង​លើ​នេះ​បន្ត​ថា​ ហេតុ​អ្វី​ដែល​លោក​អះអាង​ថា​ឈ្នះ​១០០%​ មុន​ចាប់​ផ្ដើម​នេះ​ក៏​ព្រោះ​កម្រិត​សមត្ថភាព​រវាង​ក្រុម​ទាំង​ពីរ​ខុស​គ្នា​ TN Kandal​ ឈរ​លំដាប់​លេខ​ ១-២​ នៃ​តារាង​ប្រកួត​ខណៈ​ Bayon Wanderers​ ត្រឹម​លេខ​ ៦-៧​ ប៉ុណ្ណោះ។​ កីឡាករ​របស់​លោក​មាន​ចិត្ត​ចង់​ឈ្នះ​ពាន​នេះ​ ដូច្នេះ​ម្នាក់ៗ​បាន​ខំប្រឹង​ និង​ប្ដេជ្ញា​ចិត្ត​ខ្លាំង​មែនទែន​ ឥលូវ​នេះ​ក្ដី​បំណង​របស់​ពួកគេ​គឺ​បាន​ពិត​ប្រាកដ​ហើយ។​

កីឡាករ TN Kandal

រំលឹក​ដែរ​ថា ​ក្រុម​បាល់ទាត់​ TN Kandal​ បាន​យក​ឈ្នះ​ក្រុម​ Bayon Wanderers​ ដោយ​លទ្ធផល​ ៤-២​ នា​សប្ដាហ៍​១៣​ ដែល​ជា​សប្ដាហ៍​បិទ​បញ្ចប់​ពាន​រង្វាន់​ KW Cambodian League។​ TN Kandal​ ក្លាយ​ជា​ជើងឯក​ពាន​រង្វាន់​បាល់ទាត់​ពាក់​កណ្ដាល​អាជីព​ KW Cambodian League​ ២០២០​ បន្ទាប់​ពី​ប្រកួត​សន្សំ​ពិន្ទុ​អស់​១៣​សប្ដាហ៍​រួច​មក​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី