ជាមិត្តជិតដិតសោះ តែមើលប៉ុន្មានប៉ុស្តិ៍នេះ យុគ ចិន្តា និង ហូវ ដាណេ មុខដូចគ្នាស្ទើរដូចបងប្អូនបង្កើត
- 2020-09-08 07:44:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាមិត្តជិតដិតសោះ តែមើលប៉ុន្មានប៉ុស្តិ៍នេះ យុគ ចិន្តា និង ហូវ ដាណេ មុខដូចគ្នាស្ទើរដូចបងប្អូនបង្កើត
ចន្លោះមិនឃើញ
គេថា ប្ដីប្រពន្ធ នៅជាមួយគ្នាយូរៗទៅ មុខកាត់រកគ្នា ហើយមានករណីខ្លះ មិត្តភ័ក្ដិជិតដិតក៏អាចកើតមានរឿងដូច្នេះដែរ ដូចយ៉ាង យុគ ចិន្តា និងមិត្តជិតស្និទ្ធអ្នកនាង ហូវ ដាណេ ដែលគេស្គាល់ថាជាម្ចាស់ហាងកែសម្ផស្សមួយ ត្រូវបានគេមើលឃើញថា ទាំងពីរនាក់ មានមុខកាត់ដូចគ្នាខ្លាំង។
យុគ ចិន្តា និង ហូវ ដាណេ ត្រូវបានគេកត់សម្គាល់តាមរយៈរូបភាពប៉ុន្មានសន្លឹកដែលម្ដាយ យុគ ដាពង្ស បានបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន។ ប្រិយមិត្តរបស់មិត្តទាំងពីរជាច្រើនបានពោលសរសើរពួកគេ ខ្លះលើកពីសម្រស់ ឯខ្លះទៀតក៏លើកពីភិនភាគមុខមាត់ថាដូចគ្នាខ្លាំង។ រូបភាពប៉ុន្មានសន្លឹកនេះ ពិធីការិនីទូរទស្សន៍ស៊ីធីអិន បានថតនៅលើទឹកដីដំរីជាន់ខ្លាថ្មី វេលាដែលពួកគេ ត្រូវបានគេឃើញថា បានរួមគ្នាទៅធ្វើសកម្មភាពសប្បុរសធំមួយ។
តាមដំណឹង យុគ ចិន្ដា ជាមួយម្ចាស់ហាង "ឌែរម៉ូគ្លីនិក" បាននាំទាំងគ្រួសារ ទៅចែកអំណោយសប្បុរសជូនពលរដ្ឋក្រីក្រក្នុងខេត្តកំពង់ធំ ជាច្រើនគ្រួសារក្នុងខេត្តកំពង់ធំ។ សកម្មភាពរបស់មិត្តជិតស្និទ្ធទាំងពីរ បានកើតនៅក្នុងថ្ងៃកាន់បិណ្ឌទី៤ នៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៅវត្តឌួងសុរិយា ហៅវត្ត"ហៅក្ដីដូង" ដើម្បីឧទ្ទិសមគ្គផលដល់បុព្វការីជនដែលចែកឋានទៅលោកខាងមុខ ដូចដែលប្រជាពលរដ្ឋខ្មែរជាច្រើន បាន និងកំពុងធ្វើវេលាកាន់បិណ្ឌនេះ។
ក្រៅពីនេះ ក៏ត្រូវបានគេដឹងថា យុគ ចិន្តា ជូនដំណើរមិត្តភ័ក្ដិដែលជាម្ចាស់ហាងកែសម្ផស្សនេះ ធ្វើសកម្មភាពសប្បុរសក្នុងថ្ងៃខួប ១០ឆ្នាំរបស់អាជីវកម្មមិត្តភ័ក្ដិរូបនេះដែរ។ ដូច្នេះហើយ ថៅកែស្រីចង់ឆ្លៀតឱកាសនេះ ចែករំលែកទឹកចិត្តសម្រាលដល់ការលំបាករបស់បងប្អូនជនរួមជាតិក្នុងឱកាសរងគ្រោះដោយខូវីដ១៩ ខ្លះ។ ប្រជាពលរដ្ឋចំនួន១២០គ្រួសារ មកពី៣ភូមិ ក្នុងស្រុក កំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្ត កំពង់ធំ ទទួលបានអំណោយសប្បុរសរបស់ពិធីការិនីទូរទស្សន៍ និងស្ត្រីពាណិជ្ជករ។
ក្រៅពីការចាប់អារម្មណ៍លើវត្តមានជាមួយថៅកែស្រី គេឃើញ យុគ ចិន្តា ក៏បាននាំកូនស្រីតែមួយ យុគ ដាពីន ទៅជាមួយដែរ។ តាមរូបភាពជាច្រើនសន្លឹក គេឃើញថា កូនក្រមុំរូបនេះ កាន់ពេញវ័យ ពោលគឺធំស្ទើរប៉ុនម្ដាយទៅហើយ!
តោះ...ទស្សនាសកម្មភាពពួកគេក្នុងថ្ងៃកាន់បិណ្ឌទី៤នៅវត្តមាន "ក្ដីដូង" ទាំងអស់គ្នា!