នៅសល់២១ថ្ងៃទៀតទេ ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ នឹងត្រូវបញ្ចប់

  • 2020-09-09 07:41:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសល់តែ២១ថ្ងៃទៀតប៉ុណ្ណោះ ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី ៣០ កញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។ ក្រសួងសាធារណការនិងដឹកជញ្ជូនសូមធ្វើការបញ្ជាក់ និងក្រើនរំឮកជាថ្មីម្តងទៀត ពីសេចក្តីណែនាំ "ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ" ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបានមុនថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។

អាស្រ័យដូចមានបញ្ជាក់ជូនក្នុងខ្លឹមសារនៃសេចក្តីណែនាំ សូមម្ចាស់កម្មសិទ្ធយានយន្ត រួសរាន់ដាក់ពាក្យស្នើសុំឱ្យបានទាន់ពេលវេលា។ ចំពោះឯកសារតម្រូវ៖

  • ពាក្យសុំផ្ទេរកម្មសិទ្ធយានជំនិះមានផ្តិតស្នាមមេដៃអ្នកស្នើសុំនិងមានបិតសំណៅលេខកាល់(តួឬសាក់ស៊ី)ដែលបានចម្លងជាក់ស្តែងពីយានយន្ត

  • បណ្ណសម្គាល់យានយន្ត(ច្បាប់ដើម) និងផ្លាកលេខសម្គាល់យានជំនិះ(ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានីខេត្ត)

  • វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ

  • អត្តសញ្ញាណបណ្ណអ្នកលក់ និងអ្នកទិញ (លិខិតឆ្លងដែន និងលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នចេញដោយអាជ្ញាធរមានសមត្ថកិច្ច ករណីជនបរទេស)

  • បង្កាន់ដៃពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធយានយន្ត

  • លិខិតទិញលក់

  • កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល។

ទីតាំង៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត តាមអាសយដ្ឋានរបស់ម្ចាស់ចុងក្រោយ

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ ៖

ប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន