​​កប់​ណាស់​! យុវជន​របស់​វិសាខា​រូប​នេះ​ទើប ១៦ ឆ្នាំ​កម្ពស់ ១,៨៧ ថែម​ទាំង​…

  • 2020-09-10 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផុល វឌ្ឍនា ជា​យុវជន​របស់​វិសាខា ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្ត​ព្រៃវែង​​​​អាយុ ទើប​តែ ១៦ ឆ្នាំ​ប៉ុណ្ណោះ​កម្ពស់​ ១,៨៧ ម៉ែត្រ​ថែម​​ជា​ស្មាត់​​ដើរ​លេង​បាល់ទះ​តាម​​ភូមិ​នៅ​ខេត្ត​ព្រៃវែង​​​។

ផុល វឌ្ឃនា (ស្ដាំ)

​ប្អូន​ប្រុស​បង្កើត​​របស់​កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ផុល រតនៈ ​រូប​នេះ​​ជា​ស្មាត់​ដើរ​លេង​បាល់ទះ​តាម​តារាង​នានា​ក្នុង​ស្រុក​របស់​គេ។ ដោយ​មើល​ឃើញ​ពី​ទេពកោសល្យ​ និង​កម្ពស់​ត្រូវ​តាម​​ខ្នាត​​អន្តរជាតិ​ផង​​នោះ ​គេ​ក៏​ត្រូវ​បាន​បង​ប្រុស​បង្កើត​នាំ​ឲ្យ​ចូល​ហាត់​នៅ​ក្លឹប​បាល់ទះ​វិសាខា​ បាន​ជិត​មួយ​ឆ្នាំ​ហើយ។

​វឌ្ឍនា ​អាច​ឡើង​ស្ដាំ​​ក៏​បាន​ឆ្វេង​ក៏​បាន ដែល​ជំនាញ​ហ្ស៊ីន​របស់​គេ​គឺ​​ស្មាត់​ស្ដាំ។ ​គេ​មក​ហាត់​នៅ​​ក្លឹប​បាល់ទះ​វិសាខា​នេះ​ ត្រូវ​បាន​គ្រួសារ​អនុញ្ញាត​ និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង ដោយសារ​ក្លឹប​វិសាខា​ជា​ក្លឹប​កម្រិត​ស្តង់ដារ​អន្តរជាតិ ពោល​គឺ​​កីឡាករ​មិន​អាច​ចេញ​ដើរ​​លេង​តាម​តារាង​ខាង​ក្រៅ​ផ្ដេសផ្ដាស មាន​កន្លែង​ស្នាក់​នៅ​ អាហារ​​ហូប​ចុក​គ្រប់​គ្រាន់​ ប្រាក់​ខែ​កីឡាករ និង​​​ទទួល​បាន​ការ​សិក្សារ​នៅ​ភ្នំពេញ ដោយ​​ក្លឹប​ជា​អ្នក​ទទួល​បន្ទុក​​ទៀត​ផង​៕ ​​​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម