មិនសរសើរ មិនបាន ! គ្រូពេទ្យកម្ពុជា បង្ហាញភាពខ្លាំងរបស់ខ្លួន លើការព្យាបាល អ្នកជំងឺកូវីដ១៩

  • 2020-09-11 03:06:22
  • ចំនួនមតិ 5 | ចំនួនចែករំលែក 16

ចន្លោះមិនឃើញ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត រាប់ពាន់នាក់ ក្នុងប្រទេសកម្ពុជា បានសម្រេចសមិទ្ធិផល ដ៏ធំរបស់ខ្លួន ក្នុងការព្យាបាល អ្នកជំងឺកូវីដ១៩ ជាសះស្បើយ១០០% (គ្មានអ្នកជំងឺកូវីដ ក្នុងប្រទេសកម្ពុជា ទៀតទេ) គិតត្រឹមព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

រូបតំណាង

ប្រជាជនកម្ពុជា មានមោទនភាព ចំពោះការខិតខំប្រឹងប្រែងរបស់គ្រូពេទ្យទាំងអស់ ទាំងគ្រូពេទ្យឈានមុខ គ្រូពេទ្យស្ម័គ្រចិត្ត និងបុគ្គលិកសុខាភិបាល ដែលប្រចាំនៅមន្ទីពេទ្យផ្ទាល់។ នេះគឺជាសមិទ្ធិផល យ៉ាងធំធេងបំផុត ដែលកម្ពុជាសម្រេចបានក្នុងឆ្នាំ២០២០នេះ។ ភាពជោគជ័យមួយនេះ បង្ហាញបានថា គ្រូពេទ្យកម្ពុជា ពិតជាមានសមត្ថភាព ដែលសមនឹងទទួលស្គាល់ប្រាកដមែន។

ក្រុមគ្រូពេទ្យ បានព្យាបាលបុរសជនជាតិឥណ្ឌូនេស៊ី ដែលវិជ្ជមានកូវីដ១៩ អោយជាសះស្បើយ និងអនុញ្ញាតិអោយចេញពីមន្ទីពេទ្យ មិត្តភាព ខ្មែរសូវៀត កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយលទ្ធផលតេស្ត អវិជ្ជមានកូវីដ១៩ ចំនួន២ដង។ នេះជាលទ្ធផល ព្យាបាលជាសះស្បើយ ១០០% លើកទី២ ដែលកាលពីលើកទី១ នោះ គឺក្រុមគ្រូពេទ្យ ធ្លាប់បានព្យាបាល ជាសះស្បើយ១០០% ម្តងហើយ កាលពីថ្ងៃ ទី១៥ ខែឧសភា ឆ្នាំ២០២០ ដែលមានអ្នកជំងឺសរុបត្រឹមតែ ១២២នាក់ តែប៉ុននោះ៕

ប្រភព៖ ក្រសួងសុខាភិបាល   អត្ថបទ៖​ Art