ស្មាតហ្វូនម៉ាកនេះ អនុញ្ញាតឲ្យអ្នកវាស់ចង្វាក់បេះដូង តាមរយៈកាមេរ៉ា

  • 2020-09-11 02:15:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីឆ្នាំមុន ក្រុមហ៊ុន Xiaomi បានបញ្ចេញ App មួយឈ្មោះថា Mi Health ហើយចាប់តាំងពីពេលនោះមក វាបានក្លាយជាកន្លែងសម្រាប់ស្វែងរកព័ត៌មានផ្សេងៗ ទាក់ទងទៅនឹងឧបករណ៍សុខភាពរបស់ Mi ដូចជា ចង្វាក់បេះដូង, ជំហ៊ាន, គោលដៅហាត់ប្រាណ និង ពន្ទុសុខភាព ជាដើម។

បើយោងតាម XDA-Developers បានបង្ហាញថា នៅក្នុងជំនាន់ v2.7.4 នៃកម្មវិធី Mi Health ឥឡូវនេះអនុញ្ញាតឲ្យអ្នកអាចវាស់ចង្វាក់បេះដូង ដោយប្រើប្រាស់កាមេរ៉ារបស់ស្មាតហ្វូន Mi ថែមទែនផង ដោយមិនមានការបន្ថែមសេនស័រ ឬ Hardware អ្វីឡើយ។

មុខងារមួយនេះគឺសាមញ្ញបំផុត ដោយអ្នកគ្រាន់តែដាក់ម្រាមចង្អុលដៃនៅលើលេនកាមេរ៉ា ហើយរង់ចាំដល់ដំណើរការវាបញ្ចប់ (១០០%) ប៉ុណ្ណោះ។ ក្នុងនោះផងដែរ អ្នកក៏អាចជ្រើសរើសជា General Status, Resting Stare ឬ After Exercise ហើយលទ្ធផលនឹងបង្ហាញថា ចង្វាក់បេះដូងរបស់អ្នកដើរយឺត, ធម្មតា ឬលឿន ទៅតាមភាពជាក់ស្តែង៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សេង ឡុង