Galaxy Z Fold2 ប្រភេទពិសេសនេះ ដាក់លក់តែ៤នាទី ដាច់អស់គ្មានសល់

  • 2020-09-11 02:55:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Samsung បានប្រកាសចេញ Galaxy Z Fold2 ប្រភេទ Thom Browne Edition ដែលមានការឌីហ្សាញបែប ហើយលក់ដាច់ខ្លាំងបំផុត។

ជាមួយគ្នានេះ Galaxy Z Fold2 Thom Browne Edition ក៏មានលក់នៅប្រទេសថៃដែរ ហើយលក់ដាច់អស់ក្នុងរយៈពេលត្រឹមតែ ១ថ្ងៃ ខណៈនៅប្រទេសចិនឯណោះវិញ ប្រើពេលត្រឹម ៤នាទី ក៏លក់ដាច់អស់គ្មានសល់តែម្តង។

គួរឲ្យដឹងថា Samsung នឹងផលិត Galaxy Z Fold2 Thom Browne Edition ត្រឹមតែ ៥ ០០០គ្រឿងប៉ុណ្ណោះ ដោយក្នុងនោះ ១ ០០០គ្រឿងសម្រាប់ប្រទេសកូរ៉េ និងចិន ប៉ុន្តែ Samsung មិនបានបញ្ជាក់ឡើយថាមានលក់នៅថៃប៉ុន្មានគ្រឿង។

យ៉ាងណាមិញ Thom Browne Edition លើស្មាតហ្វូននេះ មិនមែនផលិតឡើងដើម្បីរកប្រាក់ចំណេញឡើយ ប៉ុន្តែគឺដើម្បីផ្សព្វផ្សាយ និងវាយតម្លៃម៉ាកយីហោរបស់ Samsung៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម