សរសើរ! កីឡាករកម្ពស់ត្រឹមតែ១,៥៣ម៉ែត្រ តែលោតគប់បាល់ម៉ាឆ្ងាញ់ដៃ
- 2020-09-16 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សរសើរ! កីឡាករកម្ពស់ត្រឹមតែ១,៥៣ម៉ែត្រ តែលោតគប់បាល់ម៉ាឆ្ងាញ់ដៃ
ចន្លោះមិនឃើញ
កីឡាករឥណ្ឌូនេស៊ីម្នាក់បានធ្វើឲ្យគ្រប់គ្នាលាន់មាន់សរសើរ ដោយសារតែគេមានកម្ពស់ទាប ប៉ុន្តែអាចលោតគប់បានយ៉ាងល្អដូចអ្នកមានកម្ពស់ខ្ពស់ដែរ។
តាមរយៈវីដេអូមួយបង្ហោះលើបណ្ដាញសង្គម Youtube បង្ហាញពីការប្រកួតរវាងក្រុមបាល់ទះ២ក្រុមម្ខាងពាក់អាវក្រហម ឯម្ខាងទៀតពាក់អាវលឿង។ ជារឿងភ្ញាក់ផ្អើលសម្រាប់អ្នកទស្សនា ក្រុមអាវលឿងមានកីឡាករម្នាក់ទាបជាងគេកម្ពស់ត្រឹមតែ១,៥៣ម៉ែត្រតែប៉ុណ្ណោះ។
យ៉ាងណាមិញ កីឡាករម្នាក់ដែលគេស្គាល់ជាជនជាតិឥណ្ឌូណេស៊ីបានបង្ហាញកម្ពស់មិនមែនជាបញ្ហាធំពេកទេក្នុងបាល់ទះ ដោយគេអាចលោតយ៉ាងខ្ពស់គប់បាល់យកពិន្ទុបាន។ ក្រៅពីគប់គេក៏អាចលោតបាំងបាល់ជាមួយគូប្រកួតដែលមានកម្ពស់ខ្ពស់បានដែរ៕